ខេត្តឧត្តរមានជ័យៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុនឹងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិៈម៉ូតូនៅពេលយប់ទៅបុកគោយន្តកន្ត្រៃ ពីក្រោ
យ ពេញមួយទំហ៊ឹងកាលពីវេលាម៉ោង១៩.៥០នាទីយប់ថ្ងៃទី១៥កុម្ភៈ២០១៨ ស្ថិត នៅ លើតាមបណ្តោយផ្លូវជាតិលេខ៦៧B ស្ថិតនៅក្នុងភូមិអូរតាមេង ហៅភូមិ អណ្តូង៣ ឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
ជនរងគ្រោះឈ្មោះហ៊ួត សាវ៉ាន់ភេទប្រុសអាយុ៣៥ឆ្នាំជាអ្នកបើកបរម៉ូតូម៉ាកវ៉េវព័ណក្រហម សេរី២០១៦ គ្មានស្លាកលេខ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ នឹងអ្នករួមដំណើរជាមួយឈ្មោះសុខ ធួនភេទប្រុសអាយុ២២ ឆ្នាំ រងរបួសធ្ងន់ ទាំង២នាក់រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយពីកើតហេតុអ្នកបើកបរគោយន្ត ដោយមិនបានស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល ។
ប៉ូលីសផ្នែកចរាចរណ៍ស្រុកអន្លង់វែងបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាច
រណ៍នេះកំលាំងជំនាញផ្នែកចរាចរណ៍បានចុះទៅដល់ធ្វើការត្រួតពិនិត្យបាន ឃើញថា គោយន្តកន្ត្រៃខូចហើយចតនៅលើចិញ្ចើមផ្លូវថ្នល់ហើយពុំដាក់
ជាភ្លើងសញ្ញា ដាក់តែមែកឈើជាសញ្ញានៅក្បែគោយន្តប៉ុណ្ណោះ។
ក្រោយពីបានធ្វើការពិនិត្យរួចប៉ូលីសបានយកអ្នករបួសធ្ងន់មកធ្វើការសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ជនរងគ្រោះដែលស្លាប់ប៉ូលីស
បានប្រគល់សាកសពទៅឱ្យសាច់ញាតិបងប្អូន ចំណែលវត្ថុតាងសមត្តកិច្ចបានយកមករក្សាទុក្ខនៅអធិការស្រុករងចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់៕ប៉ែន នួន