លោកយាយចំណាស់ម្នាក់ តូចចិត្តមានជំងឺប្រចាំកាយ និងកូនៗមិនយកចិត្តទុកដាក់ បានបញ្ចប់ជីវិតដោយចងក

ចែករំលែក៖

ខេត្ត​កំពង់ធំ​៖​ លោកយាយចំណាស់ម្នាក់គិតខ្លីតូចចិត្តនឹងវាសនា ដោយមានជំងឺប្រចាំកាយបានបញ្ចប់ជីវិតដោយចងកធ្វើអត្តឃាត ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១៨ ព្រលប់ថ្ងៃទី១៤ ខែកុម្ភ:ឆ្នាំ២០១៨ ស្ថិតភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមប្រភពព័តមានពីមន្រ្តីនគរបាលប៉ុស្តិ៍កំពង់ថ្ម បានឱ្យដឹងថា មុនពេលកើតហេតុ កូននឹងចៅបានចេញទៅក្រៅផ្ទះ អ្នកខ្លះទៅធ្វើការ អ្នកខ្លះទៀតធ្វើការងារផ្សេងៗ ទុកលោកយាយរងគ្រោះ មានឈ្មោះ ពេជ្រ គី អាយុ ៧៦ឆ្នាំនៅម្នាក់ឯង ក្រោយមក លោកយាយរងគ្រោះបានយកក្រម៉ាចងកភ្ជាប់រ៉តផ្ទះ កំពស់ប្រមាណជាង ២ម៉ែត្រ នៅលើផ្ទះ «វេរ៉ងដា» ខាងក្រៅដោយ ពុំដឹងស្លាប់ពីពេលណានោះទេ លុះកូនប្រុសម្នាក់ បានចេញពីធ្វើការសំណង់ បានប្រទះឃើញម្តាយចងកស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបន្តទៀតថា ស្ត្រីវ័យចំណាស់រូបនេះ មានជំងឺប្រចាំកាយជាង ១ឆ្នាំមកហើយ ហេតុដូច្នេះ ប្រហែលជាគាត់តូចចិត្ត ដោយសារតែជំងឺរ៉ាំរៃពិបាកក្នុងខ្លួន ម៉្យាងវិញទៀត កូនចៅមិនសូវយកចិត្តទុកដាក់ផងនោះ ក៏សម្រេចចិត្តបញ្ចប់ជីវិតដោយចងករសម្លាប់ខ្លួនទៅ។

ក្រោយកើតហេតុសមត្ថកិច្ចនិងក្រុមគ្រូពេទ្យ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ ហើយសន្និដ្ឋានថា ករណីនេះ ពិតជាចងកសម្លាប់ខ្លួនមែន រួចប្រគល់អោយកូនចៅចាត់ចែងធ្វើបុណ្យ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print