អនិកជន​ខ្មែរ​ អាមេរិក​​ ដែល​ប្រើ​ហិង្សា​លើ​ស្ត្រី​កិប​សំបុត្រ​ម៉ូតូ​នៅ​ផ្សារ​ដឺ​លុច្ស​ មានបញ្ហា​សុខភាព​ ចៅក្រម​សម្រេច​មិន​ឃុំ​ខ្លួន​

ចែករំលែក៖

ខេត្តកណ្ដាល​៖​បុរស​អនិកជន​ខ្មែរ​មក​ពី​សហរដ្ឋអាមេរិក​ ដែល​វាយ​ស្ត្រី​អ្នក​ផ្ញើ​កង់​ម៉ូតូ​នៅ​ផ្សារ​ដឺ​លុច្ស​​ ឥឡូវ​នេះ​ មាន​សេរីភាព​ឡើងវិញ​ហើយ​ បន្ទាប់​ពី​បញ្ជូន​ទៅ​ដល់​តុលាការ​ខេត្ត​កណ្ដាល​ ។

មន្ត្រី​តុលាការ​ ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ថា​ បុរស​ឈ្មោះ​ ប៉ៅ​ ចាន់​ ហៅ​តារា​ ជា​អនិកជន​ខ្មែរ​មក​ពី​សហរដ្ឋអាមេរិក​ ត្រូវ​បាន​លោក​ សាយ​ សម្ផស្ស​សេរី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ សម្រេច​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ សម្រេច​មិន​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ទេ​ តែ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ ពី​បទ​ហិង្សា​ដោយ​ចេតនា​ តាម​មាត្រា​២១៧នៃ​ក្រម​ព្រហ្មទណ្ឌ​។

មន្ត្រី​ដដែល​ បន្ត​ថា​ មូលហេតុ​នៃ​ការ​សម្រេច​មិន​ឃុំ​ខ្លួន​នេះ​ ដោយសារ​ឈ្មោះ​ ប៉ៅ​ ចាន់​ មាន​បញ្ហា​សុខភាព​ ពោលគឺ​បញ្ហា​ខួរក្បាល​។

លោក​វរសេនីយ៍​ ស​ កែវ​ពិសិដ្ឋ​ អធិការ​នគរបាល​ក្រុង​តាខ្មៅ​ បញ្ជាក់​ថា​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ផ្សារ​ដឺ​លុច្ស​ ភូមិ​តាខ្មៅ​ សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ ជនរងគ្រោះ​ឈ្មោះ​ ហួ​ ឆៃ​រ៉ុង​ ភេទ​ស្រី​ អាយុ​២៥ឆ្នាំ​ បានកំពុងឈរកិបកង់ម៉ូតូគេ  ក៏ស្រាប់តែជនល្មើសបានជិះម៉ូតូចូលកន្លែងផ្ញើម៉ូតូដោយមិនបានផ្ញើម៉ូតូឡើយពេលនោះខាងជនរងគ្រោះបានទាមទារកិបក្រដាស តែជនល្មើសថាមិនបាច់កិបទេ សុំតែជិះឆ្លងកាត់ប៉ុណ្ណោះ នៅពេលជជែកគ្នាចុះឡើងក៏កើតជាទំនាស់ឡើង ពេលនោះជនរងគ្រោះក៏បានស្ទុះមកក្រញ៉ៅ ជនល្មើសចំ ដៃខាងឆ្វេងបណ្តាល​ឱ្យ​មានរបួសស្នាម ទើបជនល្មើសខឹងក៏បានទះជនរងគ្រោះបីបួនដៃបណ្តាលឱ្យដួលអុកគូទនៅលើដី ហើយក៏ ត្រូវសមត្ថកិច្ច ចុះមកនាំខ្លួនយកមកសាកសួរដើម្បីចាត់ការតាមនីតិវិធី ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print