បុរស​ជនជាតិ​ចិន​ម្នាក់ឈ្លោះ ប្រកែកកាប់ចាក់គ្នា របួសធ្ងន់ ខេត្តព្រះ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កាលពី​ម៉ោង​ជិត១១កន្លះ​យប់​ថ្ងៃ១៥កុម្ភៈ២០១៨ ​បុរស​ជនជាតិ​ចិន​ម្នាក់​រងរបួស​ធ្ងន់​លើ​ដងខ្លួន​ដោយ​ស្នាម​កាំបិត​យ៉ាងតិច៣កន្លែង​ដោយសារ​ជន​ជាតិចិន​ដូចគ្នា​កាប់​ចាក់​និង​កាំបិត​នៅ​ម្តុំ​សណ្ឋាគារ​វិមាន​ខ្សាច់​ស ។
ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ប៉ុន្តែ​ដោយ​របួសធ្ងន់​ពេក​ខាង​ពេទ្យ​ឯកជន​មិន​ហ៊ាន​ទទួល ទើប​គេ​នាំ​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត។
ប៉ូលីស​មិនទាន់​បង្ហាញ​អត្តសញ្ញាណ​ជនរងគ្រោះ​និង​មូលហេតុ​នៃ​ជម្លោះ​នោះ​នៅឡើយ​ទេ។
សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​អំពី​រឿងហេតុ​និង​សាវតា​អត្តសញ្ញាណ​ជនរងគ្រោះ​និង​ភាគី​ជម្លោះ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print