ស្លាប់និងរបួស ៧នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សចំនួន ១នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងចំនួន ៦នាក់ផ្សេងទៀតបានរងរបួសស្រាលធ្ងន់ជាបន្តបន្ទាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងឱកាសបុណ្យសែនប្រពៃចិន,វៀតណាម។

ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង១០ និង៥៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍្ត ១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៤,១៨៥ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ មានករណីគ្រោះថ្នាក់មួយបានកើតឡើងដោយបុរសចំនួន ៣នាក់ បានធ្វើដំរួមគ្នាដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១១ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1C 6101 ធ្វើធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានបុកសត្វគោ ១ហ្វូង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងស្រាល ២នាក់ ចំណែកហ្វូងសត្វគោបោលបាត់អាស់។

ចំណែកផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរឯនេះវិញបានឲ្យដែរថា នៅវេលាម៉ោង៦ និង១០នាទីព្រលប់ថ្ងៃដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧១.១៧២ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកដែរ ដោយបុរសចំនួន ២នាក់ធ្វើដំធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1G 9060 បើកបរដោយឈ្មោះ នូវ គឹម ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរលួសកណ្ដាល ឃុំកំពង់ពោធិ៍ ស្រុកក្រគរ(ធ្ងន់) និងអ្នករួមដំណើរ(ស្លាប់) ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានដួលបោកផ្ទប់នឹងថ្នល់ បណ្ដាលឲ្យរបួសធ្ងន់ និងស្លាប់បែបនេះតែម្តង។

ដោយឡែក៖ ប្រភពព័ត៌មាននៅកន្លែងកើតហេតុផ្សេងមួយទៀតបានឲ្យដឹងដែរថា នៅវេលាម៉ោង៧ និង២២នាទីយប់ ថ្ងៃដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ដែរនោះ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៣.១៨៤ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់កើតឡើងម្តងទៀត បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក(គេបាត់) បានធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកម៉ូតូធុនធំ ១គ្រឿង បណ្ដាលឲ្យបុើងទាំងម៉ូតូទាំងមនុស្សចំនួន ២នាក់ដូចក្រដាស បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹងនៅលើចុញ្ចើមផ្លូវ អ្នកបើកបររថយន្តបង្កឃើញហេតុការណ៍បែបនេះ ក៍បានបន្ថែមល្បឿនទៅទិសខាងលិចបាត់ស្រម៉ោល។

ប្រភពព័ត៌មានខាងលើបញ្ជាក់បន្ថែមផងដែរថា ជនគ្រោះនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំងចំនួន ៣ករណី ត្រូវបានសមត្តកិច្ចជួយបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ បន្ទាប់ពីមានហេតុការណ៍នេះបានកើតឡើង៕ ដោ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print