ភ្នំពេញ៖ ដោយស្មារតីទទួលខុសត្រូវ និងមានការយកចិត្តទុកដាក់ពីលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌ សែនសុខ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៨ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ សហការជាមួយក្រុមហ៊ុនសុិនទ្រី បានដាក់កម្លាំងចុះប្រមូលសម្រាមដែលមានការកកស្ទះពេលរដូវបុណ្យទាន និងបោសសម្អាត កន្លែងមានទឹកដក់នៅតាមបណ្តោយចញ្ចើមផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានធ្វើការណែនាំដល់ម្ចាស់ផ្ទះមួយចំនួនអោយបញ្ឈប់ការបង្ហូរទឹកមកលើចិញ្ចើមផ្លូវសាធារណ:បណ្តាលអោយប៉ៈពាល់សណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណ្ឌភាពតាមដងផ្លូវសាធារណៈផងដែរ ។
ជាមួយនេះលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ក៏សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ និងបរិស្ថានអោយបានល្អស្អាត ដើម្បីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ជាសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញរបស់យើង៕
ដោយ៖ តុង សីហា