ប្រជាជនគាំទ្រវិធានការ អាជ្ញាធរខណ្ឌសែនសុខបានយកចិត្តទុកដាក់បញ្ហាអនាម័យនៅតាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា

ចែករំលែក៖

​ ភ្នំពេញ៖ ដោយស្មារតីទទួលខុសត្រូវ និងមានការយកចិត្តទុកដាក់ពីលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌ សែនសុខ នៅព្រឹកថ្ងៃទី១៧​ ខែកុម្ភះ ឆ្នាំ២០១៨​ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ សហការជាមួយក្រុមហ៊ុនសុិនទ្រី បានដាក់កម្លាំងចុះប្រមូលសម្រាមដែលមានការកកស្ទះ​ពេលរដូវបុណ្យទាន និងបោសសម្អាត កន្លែងមានទឹកដក់នៅតាមបណ្តោយចញ្ចើមផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានធ្វើការណែនាំដល់ម្ចាស់ផ្ទះមួយចំនួនអោយបញ្ឈប់ការបង្ហូរទឹកមកលើចិញ្ចើមផ្លូវសាធារណ:​បណ្តាលអោយប៉ៈពាល់សណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណ្ឌភាពតាមដងផ្លូវសាធារណៈផងដែរ ។
ជាមួយនេះលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ក៏សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ និងបរិស្ថានអោយបានល្អស្អាត ដើម្បីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ជាសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញរបស់យើង៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print