ភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ាជម្រុញឲ្យតម្លៃប្រេងកើនឡើងខ្ពស់

ចែករំលែក៖

តម្លៃប្រេង​ឆៅលើពិភពលោក កាលពីថ្ងៃទី១៩ខែកុម្ភៈ​បានកើនឡើងខ្ពស់បំផុត ​ក្នុងរយៈពេល ពីរសប្តាហ៍ចុងក្រោយនេះ​ដោយសារតែភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា ធ្វើឲ្យការឃួងយកប្រេង​ត្រូវបានកាត់បន្ថយជាច្រើន។

តម្លៃប្រេង WTI ​នៅលើទីផ្សារខែកុម្ភៈ កើនឡើង​៥៤សែន គឺ​៦២,២២ក្នុងមួយបារ៉ែល​។​ ការចាប់ផ្តើមបើកទីផ្សា​តម្លៃប្រេង WTI ​កើនឡើងរហូតដល់ទៅ​១,៤ភាគរយគឺខ្ពស់បំផុត ចាប់ពីថ្ងៃទី​៧ខែកុម្ភៈមក។

តម្លៃប្រេង​ Brent កើនឡើង​៣៧សែន គឺឡើង​ដល់ ៦៥,២១ដុល្លារក្នុងមួយបារ៉ែល ។កាលពីបើកទីផ្សារភ្លាមគឺមានរហូតដល់ទៅ​៦៥,៣៥ដុល្លារ​ក្នុងមួយបារ៉េល។

តម្លៃប្រេងកើនឡើងក្រោយពេល​នាយករដ្ឋមន្ត្រីអីស្រាអែល លោក​ Benjamin Netanyahu ​កាលពីថ្ងៃអាទិត្យ បានប្រកាសតបតនឹងប្រទេសអីរ៉ង​​និងបណ្តាប្រទេសនៅក្នុងតំបន់មជ្ឈឹមបូព៌ា ។
​ភាពតានតឹងរវាងអីស្រាអែលនិង អីរ៉ង កើនឡើងខ្ពស់ចាប់តាំងពីថ្ងៃទី១០ខែកុម្ភៈ ក្រោយពេលយន្តអីស្រាអែល រងការបាញ់ប្រហារ​ដោយមីស៊ីល​ អាកាសយាននិក២នាក់ក៏បានលោតឆ័តទាន់ពេល តែរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។

ចំណុចមួយទៀតដែលធ្វើឲ្យតម្លៃប្រេងកើនឡើង គឺការប្រកាសរបស់ រដ្ឋមន្ត្រីថាមពល អារ៉ាប រួម ដោយបញ្ជាក់ថានិងកាត់បន្ថយការឃួងយកប្រេង​រយៈពេលយូអង្វែង​។ ប៉ុន្តែអាមេរិកវិញ បានបង្កើន ការលក់ប្រេង​ក្នុងពេលដែលតម្លៃកើនឡើងខ្ពស់​។​តាមតួលេខរបស់​ក្រុមហ៊ុនឧស្ម័នប្រេង Baker Hughes ​ ចំនួនស្ថានីយឃួងប្រេង របស់អាមេរិក​កើនឡើង ៧ស្ថានីយនៅក្នុងសប្តាហ៍កន្លងមក ធ្វើឲ្យចំនួនស្ថានីយឃួងប្រេងសរុបមានរហូតដល់ទៅ ៧៩៨ គឺខ្ពស់បំផុត មិនធ្លាប់មាន​ចាប់តាំងពីខែមេសាឆ្នាំ​២០១៥មក។ ចំណុចទាំងនោះហើយបានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីការបំផ្លាញ គម្រោងកាត់បន្ថយចំនួនប្រេង​របស់បណ្តាប្រទេស​OPEC និង ១០ប្រទេសផ្សេងទៀតលើពិភពលោក។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ក្នុងនាមជាមហាអំណាចយោធានិងសេដ្ឋកិច្ចពិភពលោក អាមេរិកតែងតែ មានគោលនយោបាយ ផែនការ ដើរមុនបណ្តាប្រទេសផ្សេងទៀត មួយជំហានជានិច្ច។ កន្លងមកនៅពេលដែល តម្លៃប្រេងលើពិភពលោកធ្លាក់ចុះ អាមេរិកបង្កើនការទិញ​យ៉ាងច្រើន​យកទៅស្តុកទុក នៅពេលនេះតម្លៃប្រេងឡើងថ្លៃ ប្រទេសជាច្រើនបានសម្រេចកាត់បន្ថយ ការឃួងយកប្រេង អាមេរិក បែជាបង្កើន ស្ថានីយខួងប្រេង ដើម្បីលក់ទៅកាន់ទីផ្សាពិភពលោក​ក្នុងតម្លៃថ្លៃ៕

...

ដោយ៖មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print