ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់ បាននាំនារីម្នាក់ មករួមរ័ក្សគ្នានៅក្នុងសណ្ឋាគារ អាស៊ាន ភេលេស (ASEAN Palace) ដោយត្រូវរ៉ូវគ្នាក្នុងតម្លៃ១០០ដុល្លារ តែពេលរួមរ័ក្សជាមួយរួចហើយ បុរសរូបនោះ បានបង្ខំឲ្យនាងនៅរួមរ័ក្សជាមួយមិត្តភ័ក្តជនជាតិកូរ៉េម្នាក់ទៀត ប៉ុន្តែរូបនាងមិនព្រម ស្រាប់តែបុរសជនជាតិកូរ៉េនោះ វាយនាងមួយដៃបណ្ដាលឲ្យមានស្នាមមម្រាដៃ ជាំនិងក្បាល ទើបរូបនាងកើតទុក្ខមិនសុខចិត្ត ស្ទុះបើកទ្វារបន្ទប់រត់ចុះមកអង្គុយនៅជាន់ក្រោម រួចទាក់ទងប្រាប់ទៅវិទ្យុ តាមដំណើររឿងបានផ្ទុះហិង្សាលើរូបនាង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលរាត្រីតែម្តង ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើល និងហួសចិត្តនេះ កើតឡើងកាលពីវេលាម៉ោង១២៖០៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅក្នុងសណ្ឋាគារ អាស៊ាន ភេលេស (ASEAN Palace) លើផ្លូវព្រះមុនីវង្ស កែងផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នារីរងគ្រោះបានរៀបរាប់ថា នាងមានឈ្មោះ ម.រ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំសូរិយា ភ្នំពេញ។ ចំណែកជនជាតិកូរ៉េទាំងពីរនោះ មិនស្គាល់អត្តសញ្ញាណទេ ដែលបច្ចុប្បន្នស្នាក់នៅក្នុងសណ្ឋាគារ អាស៊ាន ភេលេស (ASEAN Palace) ។
យោងតាមសម្តីនារីរងគ្រោះ បានរៀបរាប់ពីនៅកន្លែងកើតហេតុថា មុនពេលកើតហេតុ គឺនារីម្នាក់ដែលនារីរងគ្រោះតែងតែហៅថា ម៉ាមី (ហៅម៉ែយ៉ែម) បានទូរស័ព្ទមកប្រាប់ថា មានបុរសជនជាតិកូរ៉េម្នាក់ ចង់រកស្រីដេកយប់ ក៏បានទាក់ទងមករូបនាង ដោយត្រូវរ៉ូវគ្នាក្នុងតម្លៃ១០០ដុល្លារ ហើយក៏ឲ្យនាងមកដល់បន្ទប់នៃសណ្ឋាគារយីហោ អាស៊ាន ភេលេស នេះតែម្តង ។ នារីរងគ្រោះបានបន្តទៀតថា កាលពីយប់ថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ជនជាតិកូរ៉េខាងលើ បានហៅនាងមកដេកជាមួយគ្នាម្តងរួចហើយ ក៏ឲ្យលុយនាងចេញមកធម្មតាទេ តែលុះនៅយប់ថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែកុម្ភៈនេះ ដែលជាយប់កើតហេតុ ជនជាតិកូរ៉េខាងលើ បានទាក់ទងមករូបនាងម្តងទៀតហៅមកដេកជាមួយគ្នាទៀត លុះពេលនាងមកដល់សណ្ឋាគារ ស្រាប់តែមានជនជាតិកូរ៉េម្នាក់ទៀត នៅចាំក្នុងបន្ទប់ជាមួយគ្នាផងដែរ ។ បន្ទាប់ពីរូបនាងបានរួមរ័ក្សជាមួយបុរសជនជាតិកូរ៉េខាងលើរួចហើយ នាងក៏បានចូលបន្ទប់ស្លៀកពាក់ ហើយចេញមកទារលុយដើម្បីត្រលប់ទៅវិញ ស្រាប់តែជនជាតិកូរ៉េនោះមិនព្រមឲ្យ ដោយនិយាយបង្ខំឲ្យនាងដេកជាមួយមិត្តភ័ក្តរបស់គេម្នាក់ទៀត ទើបគេព្រមឲ្យលុយទៅផ្ទះវិញ ។ ភ្លាមនោះរូបនាងមិនព្រមដេក ទើបធ្វើឲ្យជនជាតិកូរ៉េនោះខឹង វាយនាងមួយដៃបណ្ដាលឲ្យមានស្នាមដៃ ជាំនិងក្បាល ទើបរូបនាងកើតទុក្ខមិនសុខចិត្ត ស្ទុះបើកទ្វារបន្ទប់រត់ចុះមកអង្គុយនៅជាន់ក្រោម រួចទូរស័ព្ទទាក់ទងប្រាប់ទៅខាងវិទ្យុ តាមដំណើររឿង ដើម្បីទាក់ទងរាយការណ៍ទៅកាន់សមត្ថកិច្ចចុះអន្តរាគមន៍ និងបង្កការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៌មាននិងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុតែម្តង ។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ នារីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ជនជាតិកូរ៉េខាងលើនេះបានប្រើហឹង្សាដាក់នាង ព្រោះតែនាងមិនព្រមដេកជាមួយនិងមិត្តភ័ក្តិម្នាក់ទៀត ហើយនាងមកនេះគឺមកដេកជាបុរសជនជាតិកូរ៉េម្នាក់មួយទល់និងមួយ ដោយត្រូវរ៉ូវគ្នាក្នុងតម្លៃ១០០ដុល្លារ ស្រាប់តែមកដល់សណ្ឋាគារឃើញមានបុរសម្នាក់ទៀតចាំដេកជាមួយទើបនាងមិនសុខចិត្តក៏កើតរឿងនេះតែម្តង ។
ក្រោយកើតហេតុដោយសារនាងមិនចង់វែងឆ្ងាយទេ ទើបសមត្ថកិច្ចជួយសម្របសម្រួលប្រាប់ជនជាតិកូរ៉េឲ្យលុយនាង តាមការព្រមព្រៀងត្រូវរ៉ូវគ្នាចំនួន១០០ដុល្លារ តែជនជាតិកូរ៉េខាងលើ បើកកាបូបឲ្យមើលមានតែ៤៥ដុល្លារ ហុចឲ្យនាង ហើយថា ស្អែកចាំមកយកទៀត រួចជនជាតិកូរ៉េនោះ ឡើងជណ្ដើរយន្តទៅបាត់។ រីឯសមត្ថកិច្ច ក៏សួរនាំនាងយល់ព្រមទេ នាងមិនដឹងធ្វើយ៉ាងម៉េច មានតែយកសិនទៅ។ ហើយសមត្ថកិច្ចក៏មិនបាននាំខ្លួនបុរសជនជាតិកូរ៉េទាំង២នាក់នោះ មកកាន់ស្នាក់ការប៉ុស្តិ៍អូរឫស្សី២នោះទេ គ្រាន់តែបានជួយសម្របសម្រួលបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕
ដោយ៖ ស រស្មី