មួយ​ថ្ងៃ​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​២​ករណី​នៅ​ក្រុង​កំពង់ឆ្នាំង​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ ផ្ទះ​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆេះ​ខ្ទេច​គ្មាន​សល់​ និង​២​ខ្នង​ទៀត​រង​នូវ​ផល​ប៉ះពាល់​ តែ​មិន​រងគ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​ ដែល​ករណី​អគ្គិភ័យ​នេះ​ត្រូវ​បាន​កើតឡើង​ពីរ​កន្លែង​ផ្សេង​គ្នា​ កាលពី​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

12204671_902795076478567_1167127783_n

​ហេតុការណ៍​ទី​១​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ នៅ​ភូមិ​កោះក្របី​ សង្កាត់​ផ្សារឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ បង្ក​ឲ្យ​ផ្ទះ​ចំនួន​១​ខ្នង​ឆេះ​ខ្ទេច​គ្មាន​សល់​ និង​ ១​ខ្នង​ទៀត​ដែល​នៅ​ជាប់​ឆេះ​អស់​មួយ​ចំហៀង​ ភ្លាមៗ​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​បាន​ចេញ​ជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ម្ចាស់ផ្ទះ​ដែល​បង្ករ​អគ្គិភ័យ​មានឈ្មោះ​ ព្រំ​ សុ​ភី​ អាយុ​៦៧​ឆ្នាំ​ ជា​ស្ត្រី​មេម៉ាយ​ រស់នៅ​ក្នុងភូមិ​ ឃុំ​ ខាងលើ​ ។​

​ស្ត្រី​ម្នាក់​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នេះ​បាន​ប្រាប់​សមត្ថកិច្ច​អោយ​ដឹង​ថា​ រូប​គាត់​មិនដឹង​ថា​ ភ្លើង​ឆេះ​ពី​ពេល​ណា​នោះ​ទេ​ ព្រោះ​ក្រោយ​ពេលបាយ​ហើយ​រូប​គាត់​បាន​ដេក​នៅ​ក្នុង​បន្ទប់​ ពេល​ដឹងខ្លួន​ឡើង​ ឃើញ​ភ្លើង​បាន​ឆេះ​ចេញពី​ក្រោយ​សន្ធោសន្ធៅ​បាត់​ទៅ​ហើយ​ ក្នុង​ពេល​នោះ​ រូប​គាត់​បានរ​ត់យ​ករួច​តែ​ខ្លួន​តែ​ប៉ុណ្ណោះ​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ភ្លើង​ជើងក្រាន​ ដែល​ពន្លត់​មិន​អស់​ បាន​ឆេះ​អស់​កង់​ ចំនួន​៥​គ្រឿង​ ទូរស័ព្ទ​ដៃ​២​គ្រឿង​ មាស​១​ជី​ និង​ ប្រាក់​២០​ម៉ឺន​រៀល​ចំណែក​ផ្ទះ​ឈ្មោះ​ ទេព​ សួង​ គឺ​ឆេះ​អស់​ ប្រមាណ​ ៥០​ភាគរយ​តែ​មិន​មាន​បាត់បង់​ទ្រព្យសម្បត្តិ​នោះ​ទេ​ ។​

​ចំណែកឯ​ករណី​ទី​២​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​ នៅ​ភូមិ​ដំណាក់​ពពូល​ សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ ខណៈ​ដែល​ម្ចាស់ផ្ទះ​បិទទ្វារ​ចោល​ទៅ​លក់​នៅ​ឯ​ផ្សារ​ ប៉ុន្តែ​អគ្គិភ័យ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ពន្លត់​ទាន់​ គឺ​បណ្តាល​អោយ​ឆេះ​ជញ្ជាំង​ស្លឹក​នៅ​ខាង​មុខ​និង​ទូរទស្សន៍​ផង​ដែរ​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ម្ចាស់ផ្ទះ​នេះ​មានឈ្មោះ​ អ៊ូ​ អ៊ី​វ​ ភេទ​ស្រី​ អាយុ​៥២​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។​ផ្ទះ​នេះ​ជា​ផ្ទះ​ដំបូល​ប្រក់​ស័​ង្គ​សី​ និង​ ជញ្ជាំង​ស្លឹក​ ត្រូវ​ភ្លើង​ឆេះ​អស់​ជញ្ជាំង​ផ្នែក​ខាង​មុខ​ ។​

​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា​ នៅ​មុន​ពេល​កើតហេតុ​មាន​ធំ​ខ្លិ​ន​ឆ្ងៀម​ យ៉ាង​ខ្លាំង​ ហើយក៍​ឆេះ​ចេញ​អណ្តាតភ្លើង​តែ​ម្តង​ ប្រជាពលរដ្ឋ​ដែល​នៅ​ក្នុង​ហេតុការណ៍​នោះ​បាន​នាំ​គ្នា​បូមទឹក​បាញ់​ពន្លត់​ រហូត​ដល់​រលត់​តែ​ម្តង​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ អគ្គិភ័យ​នេះ​គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ ដែល​បង្ក​ អោយ​ឆេះ​ទូរទស្សន៍​ និង​ ទ្រព្យសម្បត្តិ​មួយ​ចំនួន​ផង​ដែរ​ ៕​

IMG_107912182269_902533919838016_1088548747_nIMG_108712202588_902614506496624_1109011763_n

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print