វាយ​ប្លន់​យក​ម៉ូតូ​ពី​នារី​ម្នាក់​មិន​បាន​សម្រេច​នៅ​មុខ​ផ្ទះ​លោក​មេ​ភូមិ​ សមត្ថកិច្ច​ថា​ជា​ករណី​លេងសើច

ចែករំលែក៖

​ភ្នំពេញ​៖​ នារី​ម្នាក់​ត្រូវ​បាន​ជិះ​ម៉ូតូ​ឌ្រឹ​ម​មួយ​គ្រឿង​មក​រក​សង្សារ​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​វាយ​ប្លន់​យក​ម៉ូតូ​ តែ​មិន​បាន​ម្រេច​ត្រូវ​បាន​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​ឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ ។

image3

កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ផ្ទះ​លោក​ប្រធាន​ភូមិ​ ផ្លូវ​បេតុង​ ភូមិ​គោក​ចំបក់​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ តែ​ពេល​សមត្ថកិច្ច​ចុះ​មក​ដល់​បែរជា​ថា​ ជា​ករណី​ប្រឡែង​គ្នា​លេង​ទៅ​វិញ​។​

​តាម​សំដី​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា​ នៅ​មុន​ពល​កើតហេតុ​ រួប​គ​បាន​ចេញពីផ្ទះ​នៅ​ម្តុំ​ផ្សារ​ថ្ម​ល់បត់​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រឹ​ម​សង់​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ពោធិ៍សាត់​ 1C​ 9157​ មក​រក​សង្សារ​នៅ​កន្លែង​កើតហេតុ​ ។​ ខណៈ​មក​ដល់​ឃើញ​បន្ទប់​សង្សារ​ខ្លួន​បាន​ចាក់សោរ​ខា​ក្រៅ​ ពេល​នោះ​រួប​គេ​បាន​ជិះ​ម៉ូតូ​ហួស​ប្រហែល​២០​ម៉ែត្រ​ ក៏​ឈប់​ម៉ូតូ​ទូរស័ព្ទ​រក​សង្សារ​ ភ្លាម​នោះ​ក៏​មាន​ជនសង្ស័យ​ម្នាក់​ដើរមក​ពីក្រោយ​ហើយ​បាន​មក​គំរាម​ឲ្យ​ប្រគល់​សោ​ម៉ូតូ​ទៅ​គេ​ តែ​ខ្លួន​មិន​ព្រមអោយ​ ក៏​ប្រតាយប្រតប់​គ្នា​ និង​ស្រែក​អោយ​អ្នក​ជិតខាង​ជួយ​ ទើប​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ចេញ​មក​អន្តរាគមន៍​ ទើប​ជនសង្ស័យ​គេចខ្លួន​បាត់​។​

​សាក្សី​ដដែល​បាន​បន្ត​ថា​ បន្ទាប់​ពី​កើតហេតុ​អស់​រយៈពេល​ជិត​៣​ម៉ោង​ ទើប​គេ​សង្កេត​ឃើញ​សមត្ថកិច្ច​២​នាក់​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ និង​សួរនាំ​ជន​រង​គ្រោះ​ ខណៈ​នារី​រង​គ្រោះ​បាន​រៀបរាប់​ពី​ហេតុការណ៍​ដែល​កើតឡើង​រួច​ សមត្ថកិច្ច​បាន​ប្រាប់​ទៅ​ជន​រង​គ្រោះ​កុំ​អោយទៅ​ពាក្យបណ្តឹង​ ព្រោះ​ដោយសារ​តែ​ សមត្ថកិច្ច​ថា​នេះ​ជា​រឿង​ប្រឡែង​គ្នា​លេង​ទៅ​វិញ​ ។​ ទាក់ទង​នឹង​ករណី​នេះ​ ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​បាន​រិះគន់​ទៅ​លើ​សមត្ថកិច្ច​យ៉ាង​ខ្លាំង​ ដោយសារ​តែ​មាន​ករណី​ប្លន់​ហើយ​ តែ​បែរជា​សមត្ថកិច្ច​ថា​ជា​រឿង​ប្រឡែង​គ្នា​ទៅ​វិញ​ ។​

​អ្វី​ដែល​មិន​គួរ​អោយ​ជឿរ​នោះ​ គេ​មិន​បាន​ង្កេ​ត​ឃើញ​លោក​ ជា​ នឹម​ ប្រធាន​ភូមិ​គោក​ចំបក់​ សង្កាត់​ចោម​ចៅ​ ចេញ​មក​អន្តរាគមន៍​នោះ​ទេ​ ទាំង​ហេតុការណ៍​នេះ​កើតឡើង​នៅ​មុខ​ផ្ទះ​លោក​ក៏​ដោយ​។​ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ សួ​ម​ជួយ​អោយ​មន្ត្រី​ក្រោម​ឱ​វាត​ពិនិត្យ​មើល​កន្លែង​កើតហេតុ​ខាងលើ​ផង​ ព្រោះ​ទីនោះ​គឺជា​កន្លែង​ដែល​អនាធិបតេយ្យ​យ៉ាង​ខ្លាំង​។​

​ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ត្រឹមតែ​អង្គុយ​យំ​ ព្រោះ​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង​ដោយ​ករណី​ប្លន់​នេះ​មិន​ដែល​កើតឡើង​ចំពោះ​រួប​គេ​ ។​ គួរ​បញ្ជក់​ផង​ដែ​ថា​ នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ​ តែងតែ​កើត​ករណី​ប្លន់​ជា​ញឹកញាប់​ តែ​សមត្ថកិច្ច​មិន​ដែល​បង្ក្រាប់​បាន​ម្តងណា​ឡើយ​ ៕​

image2image1

...

ដោយ៖ សុខា​ សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print