ជំងឺ​មហារីក​ ដែល​មហាជន​ចោទប្រកាន់​​ចំៗថា​ ការចូល​ជួបអ្នកទោស​​ក្នុង​ពន្ធនាគារ​​ត្រូវ​មាន​ប្រាក់​មនោសញ្ចេតនា​ តែ​មន្ត្រី​នាំ​ពាក្យ​ថា​គ្មាន​ទេ

ចែករំលែក៖

ភ្នំពេញ​៖​រឿងរ៉ាវ​នៃ​ការ​ចូល​ជួប​សួរ​សុខទុក្ខ​អ្នក​ទោស​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស​ ត្រូវ​មាន​ប្រាក់​មនោសញ្ចេតនា​ នោះ​ គឺ​លេចឮ​និង​និយាយ​តៗ​គ្នា​ស្ទើរ​ពេញ​ត្រចៀក​មហាជន​ទៅ​ហើយ​ ។ បញ្ហា​នេះ​ បាន​​ក្លាយ​ជា​ជំងឺ​មហារីក​ព្យាបាល​មិន​ជា​ តែ​ទោះយ៉ាងណា​ មន្ត្រី​អ្នក​នាំ​ពាក្យ​ពន្ធនាគារ​ថា​ ការ​ចូល​ជួប​នេះ​ មិន​តម្រូវ​ឱ្យ​បង់​ប្រាក់​ទេ​ ។

អ្នក​លេង​ហ្វេសប៊ុក​ជាច្រើន​នាក់​ បាម​បញ្ចេញ​យោបល់​ផ្សេងៗ​គ្នា​ជុំវិញ​ ការ​លើកឡើង​របស់​លោក​នុត សវនា អគ្គនាយករងពន្ធនាគារ និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ​ កាលពី​ថ្ងៃទី​២០​ ខែ​កុម្ភៈ​ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារបន្ដ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅទីស្ដីក្រសួងមហាផ្ទៃ​ ដែល​ថា​ ការចូលសួរសុខទុក្ខអ្នកជាប់ឃុំនៅតាមពន្ធនាគារ និងតាមបណ្ដាមណ្ឌលអប់រំកែប្រែ ពីសំណាក់សាច់ញាតិអ្នកជាប់ឃុំ មិនត្រូវ​ឱ្យ​មានការបង់ប្រាក់​នោះទេ ព្រោះនេះជាសិទ្ធិមូលដ្ឋានរបស់អ្នកជាប់ឃុំ លើកលែងតែមានការហាមឃាត់ពីសមត្ថកិច្ចតុលាការតែប៉ុណ្ណោះ។

អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ​ វី រ៉ាយ៉ា នូ​ សរសេរ​ថា”អារឿងបង់ប្រាក់ទើបបានជួបនិងលឺឡើងសាំត្រចៀកហើយ មិនដឹងជាភ្ញាក់ផ្អើរអីទេ”។ ម្នាក់​ទៀត​ឈ្មោះ​ ឃាន​ ទូច​ សរសេរ​ថា”ទៅមើលអ្នកទោសម្តងអស់២០ម៉ឺនយ៉ាងតិច តាមប្រសាសន៍អ្នកនៅជិតខាងផ្ទះ”។ ប៉ុន្ដែ​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ​Sin Xinhua​ សរសេរ​ថា​”មិនមែនទេយើងឲ្យក៏បានមិនឲ្យក៏បានគ្មាននណាបង្ខំឲ្យបងលុយទេ”។

អ្នក​ដឹង​រឿង​ច្បាស់​ទម្លាយ​ឱ្យ​ដឹង​ថា​ ការ​ជួប​សួរ​សុខទុក្ខ​អ្នក​ទោស​ក្នុង​ពន្ធនាគារ​ ស្ទើរ​តែ​ទាំងអស់​​ត្រូវ​តែ​បង់​ប្រាក់​ជូន​មន្ត្រី​ពន្ធនាគារ​ ឬ​ ហៅ​សាមញ្ញ​ថា​ ជា​ប្រាក់​មនោសញ្ចេតនា​ ទើប​ការ​ជួប​សួរ​សុខទុក្ខ​នោះ​ ប្រព្រឹត្ត​ទៅ​ដោយ​រលូន​និង​គ្មាន​ការ​រង្កៀស​ផ្លូវ​ចិត្ត​។

លោក នុត សវនា បានថ្លែងយ៉ាងដូច្នេះថា “យើងព្យាយាមក្រើនរំលឹកមន្ត្រី​របស់យើងនៅគ្រប់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ការសួរសុខទុក្ខ ជាសិទ្ធិមូលដ្ឋានរបស់ជនជាប់ឃុំ លើកលែងតែមានការហាមឃាត់ពីអាជ្ញាធរតុលាការ ចឹងបើគ្មានការហាមឃាត់ទេ ត្រូវតែអនុញ្ញាតឲ្យគេចូលជួបគ្រួសារគេ ហើយបញ្ហាទាំងអស់នេះ យើងមានទាំងបិទផ្លាកនៅតាមក្លោងទ្វារទៀតថា គ្មានការយកលុយទេចំពោះការសួរសុខទុក្ខ”។

ទោះជាយ៉ាងណាលោក នុត សវនា ​បានបញ្ជាក់ថា ​ចំពោះការយកលុយនោះមិនមែនជាគោលការណ៍នោះទេ ។ ប៉ុន្ដែប្រសិនបើអ្នកចូលសួរសុខទុក្ខ បានឲ្យលុយបន្ដិចបន្ទួចដល់អ្នកយាម គឺពិតជាមានមែនទេ តែនេះជាការផ្ដល់សារគុណ និងជាបង្ហាញពីទឹកចិត្តចំពោះអ្នកចូលជួបអ្នកឃុំប៉ុណ្ណោះ ហើយថវិកាទាំងនោះ គឺ​មន្ត្រី​យកទៅប្រើប្រាស់ដើម្បីថែមទាំង និងសំអាតពន្ធនាគារ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print