ម៉ូតូ​​ហុងដាឌ្រីមបោះពួយយ៉ាងលឿនទៅបុកនិង ម៉ូតូ ភូ​ហ្សា ពីក្រោយពេញទំហឹង​ដួល​បោក​និង​ថ្នល់​របួស​ធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូ​​ហុងដាឌ្រីមបោះពួយយ៉ាងលឿនទៅបុកនិង ម៉ូតូ ភូ​ហ្សា ពីក្រោយពេញទំហឹង​បណ្តាលឲ្យដួល​បោក​និង​ថ្នល់​រងរបួស​ធ្ងន់ស្រាល២នាក់ហើយត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្គោះភ្លាមៗនៅមន្ទីរពេទ្យឯកជន។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពី ថ្ងៃ អង្គារ ៦ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៨ ស្ថិតនៅ​ចំណុច ចុងស្ពាន​អាកាស៧មករា​ប៉ែកខាងលិច តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅ មុន​ពេលកើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រីម សេ១២៥ ស៊េរី០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GB-4623 ធ្វើដំណើរ​ចុះ​ពីលើ​ស្ពាន​អាកាស៧មករា ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែជ្រុល​ចង្កូត​ទៅបុកនិង​ម៉ូតូ​មួយគ្រឿងទៀត​ម៉ាក ភូ​ហ្សា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1GG-4226 បើកបរ​ដោយ​បុរស​ម្នាក់ដែលកំពង់បើកពីមុខ​ស្រប​ទិសគ្នា​ពីក្រោយ​ពេញទំហឹង បណ្តាល​អ្នកបើកម៉ូតូសេ១២៥នោះដួល​បោក​និង​ថ្នល់​រងរបួស​ធ្ងន់ចំណែកអ្នកបើកម៉ូតូ ភូហ្សា រងរបួសស្រាល ភ្លាមៗនោះប្រជាពលរដ្ឋបានទាក់ទងហៅរថយន្តសង្គ្រោះ​របស់ក្លី​នី​ក រស្មី ដឹក​យកទៅ​សង្គ្រោះភ្លាម។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​នគរបាលចរាចរ​ចុះមក​វាស់វែង​និងយក​ម៉ូតូ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់៕  ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print