ឧត្តមសេនីយ៍ត្រីម្នាក់យកកាំបិតចាក់សម្លាប់ខ្លួនឯងនៅក្នុងផ្ទះ ដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ ៖ អនុប្រធានអត្តសញ្ញាណកម្មម្នាក់បានសម្រេចចិត្តយកកាំបិតមកចាក់សម្លាប់ខ្លួនឯងនៅក្នុងផ្ទះដោយមិនដឹងមូលហេតុ និងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍៨ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ១៦ ផ្លូវលេខ១២ ភូមិ ទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ។

សាកសពឈ្មោះ ច័ន្ទ កៀកគៀង​ ភេទស្រី អាយុ៤៩ឆ្នាំ មានឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជាអនុប្រធានអត្តសញ្ញាណកម្ម ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ និងធ្វើការសាកសួរថាតើមូលហេតុអ្វីឈានដល់ការសម្រេចចិត្តសម្លាប់ ខ្លួនឯងបែបនេះ ៕ អារុណរះ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print