មាស សុខសោភា ច្រានចោលដំណឹងចេញពីថោន ចូលហង្សមាស

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រីលំដាប់ជួរមុខ កញ្ញា មាស សុខសោភា ស្រាប់តែលេចចេញដំណឹងចាកចេញពីផលិតកម្មថោនដែលនាងច្រៀងអស់ជាច្រើនឆ្នាំមកហើយនោះ។ ទោះជាយ៉ាងណាបងប្រុសតារាចម្រៀងរូបនេះបានច្រានចោលដំណឹងនៃការចាកចេញរបស់ប្អូនស្រីថាជារឿងមិនពិតទៅវិញ។
​ដំណឹងដ៏ភ្ញាក់ផ្អើលនេះបានកើតមានឡើងក្រោយពេលដែលសិល្បករជាច្រើនជជែកគ្នាជំវិញដំណឹងចុងក្រោយរបស់តារាចម្រៀងនាំមុខ មាស សុខសោភា បានសម្រេចចិត្តចាកចោលទ្រនុំថោន មកកាន់ហង្សមាសក្រោយពីហង្សមាសបានផ្តល់គោលការណ៍លោកទឹកចិត្តជាច្រើន។ ដំណឹងបានបន្តទម្លាយថា កញ្ញា មាស សុខសោភា បានកុងត្រាធ្វើជាតារាចម្រៀងហង្សមាសជាផ្លូវការហើយ ដោយនាងនឹងចេញបទចម្រៀងនៅក្រោយអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខ ដោយខាងហង្សមាសនឹងគម្រោងយកនាងមកលើកឲ្យដូចគ្នានឹងលោកខេមរ: សិរីមន្ត ដែលមានមុខទាំងក្នុងស្ពត និងទាំងក្នុងកម្មវិធីតន្ត្រីធំៗនោះផង។
ទោះជាយ៉ាងណាដំណឹងនៃការចាកចេញរបស់ មាស សុខសោភាត្រូវបានបដិសេធដោយបងប្រុសនាងភ្លាមៗនេះដែរ។ លោក មាស សុខរតនៈដែលជាបងប្រុស និងជាអ្នកនាំពាក្យបានលើកឡើងថា ​ លោក និង​ប្អូន​ស្រី​​មិន​បាន​ទៅ​ចុះ​កុង​ត្រា​ចូលផលិតកម្ម​ហង្សមាសដូចការលើក​ឡើង​នោះ​ទេ។ ​លោក ​និង​ក្រុម​ហ៊ុន​ថោន​ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ​ក្រោយ​ពី​ទទួល​បាន​ដំណឹង​​មិន​ពិត​​មួយ​នេះ​។លោកបន្តថាប្រសិន​បើ​ប្អូន​ស្រី​ខ្លួន​​ចុះ​កុង​ត្រា​ជាមួយ​ផលិត​​ហង្ស​មាស​​មែន​​នោះ​​ ខណៈ​នេះ​លោក​​មិន​អង្គុយ​​ស្ងៀម​​ធ្វើ​ការ​នៅ​ថោន​​ឡើយ​ ប្រហែល​ជា​ទៅ​រៀប​ចំ​ខ្លួន​​រង់ចាំ​ពេល​វេលា​ចូល​ទៅ​ទ្រនំ​ថ្មី​បាត់​ហើយ​។ទោះជាយ៉ាងណាលោកទទួលស្គាល់ដែរថាលោក និងប្អូនស្រីពិតជាផុតកុងត្រាជាមួយផលិតកម្មថោន ប៉ុន្តែមិនមានន័យថាលោកបញ្ចប់ការងារនៅផលិតកម្មនេះទេ ហើយលោកនិងប្អូនស្រីក៏មិនបានយកចិត្តទុកដាក់លើកុងត្រានោះដែរ​​ ព្រោះ​យើង​ធ្វើ​ការ​​​​នៅ​ថោន ​ដោយ​ក្ដី​ស្រលាញ់​ពេញ​បេះ​ដូង​ ដូច្នេះ​កុង​ត្រា​​​មិន​សំខាន់​ទេ។ បើ​សិន​ជា​យើង​ធ្វើ​ការ​​កន្លែង​ណា​មួយ​ផ្ដល់​ស្នាម​ញញឹម​ និង​ភាព​រីករាយ​ដល់​យើង​ហើយ មាន​រឿង​អ្វី​ដែល​ត្រូវ​ដើរ​ចេញ​”៕​
​គួរបញ្ជាក់ដែរថា ថ្មីៗនេះមានតារាចម្រៀងល្បីឈ្មោះជាច្រើន​បានធ្វើការផ្លាស់ប្តូរផលិតកម្មច្រៀងដែលនាំឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលដូចជាតារាចម្រៀង ខេមរៈ សិរីមន្ត និង នីកូ បានសម្រេចចិត្តផ្លាស់ទ្រនំពីផលិតកម្មសាន់ដេមកច្រៀងនៅផលិតហង្សមាសវិញ ហើយក៏មានតារាចម្រៀងជាច្រើនផ្លាស់ទ្រនំពីហង្សមាសទៅកាន់ផលិតកម្មថោនផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print