ឆេះរង្គសាលអិលវីអ្នករាំឌីស្កូជាច្រើននាក់រត់ជាន់ជើងគ្នា អ្នកចំរៀងម្នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព័ត៌មានពីមហាជនបានឲ្យដឹងថា នៅកណ្តាលអធ្រាត្រ ម៉ោងប្រមាណ២៤យប់ នៅក្នុងភូមិ៣សង្កាត់លេខ៤ក្រុង/ខេត្តព្រះសីហនុ មានអគ្គិភ័យមួយកើតឡើង ដោយសារឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង) ក្នុងក្លិបកំសាន្តអិលវី នៅចំណុចច្រកទ្វារ ចេញ ចូល ក្នុងខណៈពេល ដែលមានមនុស្ស ម្នា ជាច្រើននាក់ កំពុងរាំឌីស្កូនៅទីនោះ។

ព័ត៌មានបានឲ្យដឹងថា ដោយឃើញហេតុការណ៍ដូចនេះ ភ្ញៀវរាំកំសាន្ត និង បុគ្គលិក បាននាំគ្នារត់ចេញប្រសេចប្រសាច នៅសល់អ្នកចំរៀងម្នាក់ឈ្មោះបូ វេហា ដែលកំពុងបត់ជើងក្នុងបន្ទប់ទឹក។

ក្រោយពេលទទួលដំណឹងនេះភ្លាម រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួនពីរគ្រឿង បានចេញធ្វេីអន្តរាគមន៍ ជួយសង្គ្រោះ និង បានចូលទៅជួយយកជនរងគ្រោះចេញពីកន្លែងកើតហេតុ មកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្តែជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរ ខ្លាំងណាស់។

អគ្គិភ័យនេះបានបំផ្លាញ អគារ និង សម្ភារៈជាច្រើនមុខ ត្រូវរងការខូចខាតស្ទើរ ទាំងស្រុង។

ម្ចាស់ទីតាំងរង្គសាល ឈ្មោះ ឌឹក យូ ភេទ ប្រុស អាយុ ៥២ឆ្នាំ។

ប្រតិបត្តិការ ពន្លត់អគ្គិភ័យនេះ នគរបាលខេត្តព្រះសីហនុ បានប្រេីពេលស្ទើរតែពេញមួយយប់ទល់ភ្លឺ។មន្រ្តីនគរបាលសង្កាត់លេខ៤បានអោយដឹងថាប្រើរយះពេលរហូតដល់ម៉ោង៤ភ្លឺទើបគ្រប់គ្រងបានទាំងស្រុង ចំពោះអ្នករបួសមានតែម្នាក់ទេ ពេលនេះបានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាមហើយ។ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print