អភិបាល​ខណ្ឌ​ច្បារ​អំពៅ​អំពាវនាវ​ឲ្យ​សិស្សានុសិស្ស​គោរព​ច្បាប់​ចរាចរ​ និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន

ចែករំលែក៖

​ភ្នំពេញ​៖​ ជា​ថ្មី​ម្តងទៀត​ លោក​អ៊ា​ង​ ស៊ី​ផា​ន​ អភិបាល​ ខណ្ឌ​ច្បារ​អំពៅ​បាន​ អំពាវនាវ​ ដល់​សិស្សានុសិស្ស​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស​ជាតិ​ អោយ​ខិតខំ​រៀន​ សូត្រ​ គោរព​ច្បាប់​ចរាចរ​ និង​ ចៀស​ អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​ ត្រូវធ្វើ​ខ្លួន​អោយ​ក្លាយ​ ជា​ សិស្ស​ល្អ​ មិត្ត​ល្អ​ និង​កូន​ល្អ​ ។​

sew (10)

​ការ​ថ្លែង​អំពាវនាវ​នេះ​ នៅ​គ្រា​ដែល​លោក​អភិបាល​ខណ្ឌ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៥-២០១៦​ នៅ​វិទ្យាល័យ​ ព្រែក​ថ្មី​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ​ ដោយ​មានការ​ ចូលរួម​ពី​លោកគ្រូ​-​អ្នកគ្រូ​និង​ សិស្សានុសិស្ស​ជាង​៥០០​នាក់​ ។​

​បន្ទាប់​ពី​អាន​សារលិខិត​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចប់​ លោក​អ៊ា​ង​ ស៊ី​ផា​ន​ អភិបាល​ខណ្ឌ​ច្បារ​អំ​ ពៅ​បាន​មាន​មតិ​សំណេះសំណាល​ជាមួយ​លោកគ្រូ​-​អ្នកគ្រូ​ និង​សិស្សានុសិស្ស​ ដែល​មាន​ខ្លឹមសារ​ថា​ ស្រប​ពេល​ដែល​ប្រទេស​ជាតិ​យើង​គ្រោង​និង​បញ្ចូល​ក្នុង​សហគមន៍​អាស៊ាន​តែ​មួយ​នៅ​ពេល​ដ៍​ខ្លី​ខាង​មុខ​នេះ​ ទាមទារ​ អោយ​យើង​ត្រូវ​មាន​លក្ខណៈ​គ្រប់គ្រាន់​ជា​ពិសេស​ត្រូវ​មានចំណេះ​ដឹង​ ដើម្បី​វិវឌ្ឍន៍​ខ្លួន​ តាម​សម័យកាល​នៃ​ការ​រីក​ចំរើន​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ។​ ដោយឡែក​សម្រាប់​ លោកគ្រូ​-​អ្នកគ្រូ​ត្រូវ​ខិតខំ​បង្រៀន​សិស្ស​ប្រកប​សិស្ស​ប្រកបដោយ​ឆ​ន្ទះ​និង​មនសិការ​ជាតិ​ ពិតប្រាកដ​ ដើម្បី​ផ្ទេរ​ចំណេះដឹង​ដល់​សិស្សានុសិស្ស​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស​ជាតិ​ ។​ ចំពោះ​ក្មួយៗ​ដែល​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា​ត្រូវ​ខិតខំ​រៀនសូត្រ​ដើម្បី​អនាគត​របស់​ក្មួយៗ​គ្រប់​គ្នា​ ។​ ទៅ​ថ្ងៃ​ខាង​មុខ​ធន​ ធាន​មនុស្ស​គឺ​ចម្បង​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​អោយ​កាន់តែ​រីក​ចំរើន​ថែម​ទៀត​ ដូច្នេះ​ មាន​តែ​ក្មួយៗ​ សិ​ស្សា​នុ​ សិស្ស​ នេះ​ហើយ​ជា​អ្នក​បន្តវេន​ ។​

​លោក​អភិបាល​បាន​បន្ត​ថា​ ដើម្បី​អោយ​មាន​អនាគត់​ល្អ​ និង​ក្លាយជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស​ជាតិ​ពិតប្រាកដ​ ក្មួយៗ​ត្រូវ​ខិតខំ​រៀនសូត្រ​ក្រេប​យកចំណេះ​ដឹង​ ធ្វើខ្លួន​ អោយ​ក្លាយជា​សិស្ស​ល្អ​ មិត្ត​ ល្អ​ និង​កូន​ល្អ​ ជៀស​អោយ​ ឆ្ងាយ​ពី​គ្រឿងញៀន​និង​ សកម្មភាព​ទំនើង​ផ្សេង​ ដែល​ជាដើម​ចម​នៃ​ការ​បំផ្លាញ​អនាគត់​របស់​ក្មួយៗ​ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ និង​អនុវត្ត​ច្បាប់​ចរាចរ​ អោយ​បាន​គ្រប់ៗ​គ្នា​ ទៅ​ ណា​មក​ណា​ត្រូវ​ពាក់មួក​សុវត្ថិភាព​ព្រោះ​អាច​ការពារ​ជីវិត​របស់​ក្មួយៗ​ ។​

​នៅ​ចុងបញ្ចប់​លោក​អភិ​ បាល​ខណ្ឌ​បាន​ឧ​ប​ត្ថ​ម​ដល់​វិទ្យាល័យ​នូវ​កុំព្យូទ័រ​មួយ​គ្រឿង​ ថវិការ​៥០​ម៉ឺន​រៀល​ ឧបត្ថម្ភ​លោកគ្រូ​-​អ្នកគ្រូ​ចំនួន​១៥​នាក់​ក្នុង​ម្នាក់ៗ​៣​ម៉ឺន​រៀល​ ,​ ឧបត្ថម្ភ​កាយា​រិ​ទ្ធ​និង​យុវជន​កាកបាទក្រហម​៥០​នាក់​ ក្នុង​ម្នាក់ៗ​ ១​ម៉ឺន​រៀល​ និង​ឧបត្ថម្ភ​សិស្ស​ក្រីក្រ​១០​នាក​ ក្នុង​ម្នាក់ៗ​កង់​១​គ្រឿង​ ។​ ជាមួយ​គ្នា​នេះ​ដែរ​លោក​អភិបាល​ខណ្ឌ​ក៍​សន្យា​ដែរ​ថា​ និង​ផ្តល់​រង្វាន់​បន្ថែម​ទៀត​ដ​ម្រា​ប់​សិស្ស​ណា​ដែល​ប្រឡង​ជាប់​និទ្ទេស​A​ នៅ​ក្នុង​ឆ្នាំ​សិក្សា​ ២០១៦​នេះ​ ៕​

sew (5)sew (8)sew (7)sew (9)sew (2)sew (1)sew (4)sew (3)

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print