បិទអាជីវកម្មយានដ្ឋានកែច្នៃរថយន្ត៤ទីតាំងនៅខណ្ឌសែនសុខ ដោយសារគ្មានច្បាប់អនុញ្ញាត

ចែករំលែក៖

ភ្នំពេញ ៖ យានដ្ឋានកែច្នៃរថយន្តចំនួន៤ទីតាំង ត្រូវបានអាជ្ញាធរខណ្ឌសែនសុខ សហការជាមួយមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដោយមានការចូលរួមពីនគរបាលខណ្ឌសែនសុខ និងអាវុធហត្ថមូលដ្ឋានខណ្ឌសែនសុខ ចុះបិទអាជីវកម្ម បន្ទាប់ពីត្រួតពិនិត្យឃើញថា មិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ។

ប្រតិបត្តិកានេះ ធ្វើឡើងកាលពីម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៨ នៅចំណុចតាមបណ្តោយផ្លូវ ភ្នំពេញ ហាណូយ ( ១០១៩ ) ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មន្ត្រីសាលាខណ្ឌសែនសុខប្រាប់ អោយដឹងថា បន្ទាប់ពី ទទួលបានការណែនាំពីលោក ម៉ូវ ម៉ានិត អភិបាល នៃ​គណៈ​​អភិបាលខណ្ឌសែនសុខ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ បានដឹកនាំកម្លាំងចម្រុះ មានទាំងកម្លាំង នគរបាលខណ្ឌសែនសុខ និងអាវុធហត្ថមូលដ្ឋានខណ្ឌសែនសុខ សហការជាមួយមន្ត្រីមន្ទីរសាធារណ​ការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ចុះធ្វើការត្រួតពិនិត្យយានដ្ឋានកែច្នៃរថយន្ត ចំនួន ៦ទីតាំង ក្នុងនោះរកឃើញ យានដ្ឋានកែច្នៃរថយន្ត ចំនួន ៤ទីតាំង ពុំមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ។ កម្លាំងចម្រុះ ក៍សម្រេច ចុះបិទអាជីវកម្មតែម្តង ។

មន្ត្រីសាលាខណ្ឌសែនសុខប្រាប់ បន្តអោយដឹងថា យានដ្ឋានកែច្នៃរថយន្ត ចំនួន ៤ទីតាំង ដែលត្រូវអាជ្ញាធរសម្រេច​បិទអាជីវកម្ម រួមមាន ១-យានដ្ឋាន សុធី
២-យានដ្ឋាន ជាង គន់ ៣-យានដ្ឋាន អ៊ុន ភី និង៤-យានដ្ឋាន សេង​ សុខហេង ។ ចំណែកយានដ្ឋាន ២ទីតាំងទៀត រួមមាន ១-យានដ្ឋាន ជាង អន
២-យានដ្ឋាន តាគង់ គឺគ្រាន់តែធ្វើការអប់រំ ណែនាំប៉ុណ្ណោះ ៕   ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print