អភិបាលខណ្ឌសែនសុខចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណៈ ដោយបានបោសសម្អាតសម្រាមនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម រាជធានីភ្នំពេញ ដែលជាមហាវិថីមានគណ:ប្រតិភូជាតិ អន្តរជាតិ និងភ្ញៀវទេសចរណ៍ចេញចូលរាល់ថ្ងៃ ។

ជាមួយនេះ លោកអភិបាលខណ្ឌសែនសុខបានអំពាវដល់បងប្អូនប្រជាពលរដ្ឋដែលររស់នៅក្នុងមូលដ្ឋានខណ្ឌទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ និងបរិស្ថានអោយបានល្អ ដើម្បីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ជាសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញរបស់យើង៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print