ច្របាច់កប្រពន្ធសន្លប់ស្មានថាស្លាប់ រត់ទៅចងកខ្លួនឯងស្លាប់ដូចបំណង

ចែករំលែក៖

ខេត្តបាត់ដំបងៈ បុរសម្នាក់ បានរត់ទៅចងកសម្លាប់ខ្លួនបានសម្រេច ក្រោយពីបបួលប្រពន្ធទៅធ្វើការនៅប្រទេសតែ ប្រពន្ធមិនទាន់ព្រមទៅក៏ច្របាច់ក​ប្រពន្ធសន្លប់ស្ដូកស្ដឹងហើយនឹកស្មានថាប្រពន្ធស្លាប់ ទើប​សម្រេចចិត្តបញ្ចប់ជីវិត​ខ្លួនឯងតែម្តងទៅ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៥និង៥០នាទីល្ងាចថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្រុម២ ភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ស្រុករតនមណ្ឌលបានឲ្យដឹងថា មុនពេលកើតហេតុ បុរសឈ្មោះ យ៉ង ប៊ុនធឿន  អាយុ៤២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បាននិយាយបបួលប្រពន្ធទៅធ្វើការនៅប្រទេសថៃ តែប្រពន្ធប្រាប់ថា ឲ្យ​រង់ចាំដល់ថ្ងៃទី២៥ ខែ កុម្ភៈនេះសិនទៅ ចាំទៅទាំងអស់គ្នា ។ បន្ទាប់ពីប្រពន្ធប្រកែកមិនទាន់ទៅ ធ្វើឲ្យបុរសនេះខឹង និងមិនសុខចិត្តក៏មានការជជែកគ្នាតឹងសរសៃក ហើយទីបំផុត បុរសនេះបានស្ទុះទៅទះ​កំផ្លៀង​ប្រពន្ធពីរ បីដៃ និងច្របាច់ករហូតដល់នាងសន្លប់បាត់ស្មារតីលែងមាត់លែងក។​បន្ទាប់មកបុរសនេះនឹកស្មានថាប្រពន្ធស្លាប់ ក៏រត់ទៅចងកខ្លួនឯងរហូតដល់ស្លាប់​នៅក្រោយផ្ទះមើលទៅគួរឲ្យហួសចិត្ត ។

ប្រភពដដែលបន្តថា ក្រោយយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យ​វិច័យ​ហើយបានសន្និដ្ឋានថា បុរសនេះពិតជាស្លាប់​ដោយ​ធ្វើអត្តឃាតចង.កប្រាកដមែន រួចក៏ប្រគល់សាកសពឲ្យ​ក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណីនៅគេហដ្ឋានតែម្តង ៕ សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print