មីយ៉ានម៉ា ៖ វាយប្រហារគ្រាប់បែកនៅសាខា ធនាគារបណ្តាលឲ្យមនុស្ស១១នាក់ស្លាប់និងរបួស

ចែករំលែក៖

មានហេតុការណ៍វាយប្រហារគ្រាប់បែក បង្ករឲ្យមានការខូចខាតជាទ្រង់ទ្រាយធំបានកើតឡើងនៅក្នុងប្រទេសមីយ៉ានម៉ា បានបំផ្លាញផ្ទះជាច្រើនខ្នង​នៅជិតខាង​។ ប៉ូលិសកំពុងបើកការស្រាវជ្រាវបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់លាស់។
តាមការបញ្ជាក់របស់ប៉ូលិសមីយ៉ានម៉ាបានឲ្យដឹងថា៖ ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី​២១ខែកុម្ភៈ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង​១១នាក់រងរបួស នៅក្នុងហេតុការវាយប្រហារ គ្រាប់បែកទៅលើសាខាធនាគារ Yoma ​ស្ថិតនៅស្រុក Lashio ភាគខាងជើង ទីក្រុង Yangon ​ស្ថិតនៅក្នុងរដ្ឋ​ Shan។
ហេតុការណ៍វាយប្រហារខាងលើកើតឡើងនៅមុនពេលធនាគារបិទទ្វា​នៅវេលាម៉ោង ១៦និង​៣០នាទី​រសៀលថ្ងៃទី​២១ខែកុម្ភៈ ។
ការបំផ្ទុះគ្រាប់បែកខាងលើមានកម្លាំងផ្ទុះខ្លាំង ធ្វើឲ្យផ្ទុះនៅជិតខាងជាច្រើនខ្នងត្រូវបំផ្លាញ។
មកទល់ពេលនេះមិនទាន់មានក្រុមណាមួយ ចេញមុខទទួលស្គាល់ពីវាយប្រហារខាងលើនៅឡើយ ។​ ប៉ូលិសនៅក្នុងតំបន់ បានឲ្យដឹងថា​៖ បានឡោមព័ទ្ធតំបន់ជុំវិញ​ដើម្បីបើកការស្រាវជ្រាវ​។
នេះជាលើកទីមួយហើយដែលមីយ៉ានម៉ារងការបំផ្លាញ ជាទ្រង់ទ្រាយធំនៅរដ្ឋធានី​ Yangon ។ កន្លងមកមានការវាយប្រហារកើតឡើង ជាច្រើនប៉ុន្តែស្ថិតនៅក្នុងរដ្ឋរ៉ាឃីន បង្កឡើងដោយ ក្រុមអិស្លាមជ្រុលនិយម រ៉ូហ៊ីងយ៉ា៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print