ក្រសួងមហាផ្ទៃអាចនឹងបន្ថែមថវិកាក្នុងការអនុវត្តគោល នយោបាយ ភូមិឃុំមានសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃបានលើកឡើងថាក្រសួងនឹងពិនិត្យលទ្ធភាពបន្ថែមទៀតក្នុងការបន្ថែមកញ្ចប់ថវិកាសម្រាប់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅតាមមូលដ្ឋានដើម្បីបង្កើនសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានភស្ដុភារនិងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែកុម្ភៈ ២០១៨នេះនៅទីស្តីការក្រសួង សម្តេចក្រឡាហោម ស ខេង បានថ្លែងថាក្រសួងកំពុងខិតខំពិនិត្យលទ្ធភាពបន្ថែមទៀតក្នុងការពង្រីក នូវការផ្តល់មធ្យោបាយដល់ប៉ុស្តិ៍នគរបាលនៅតាមមូលដ្ឋាន ដើម្បីជាការ លើកទឹកចិត្តដល់ឲ្យមន្ត្រីមូលដ្ឋានខិតខំបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
សម្តេចបានបន្ថែមទៀតថា ការយកចិត្តទុកដាក់ឧបត្ថម្ភចំពោះគោលនយោបាយភូមិឃុំមានសុវត្ថិភាពជារឿងមានសារៈសំខាន់មួយក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ជាមួយគ្នានោះដែរសម្តេចបានឲ្យដឹងផងដែរថា ប៉ុស្តិ៍នគរបាលទូទាំងប្រទេសគឺមានជាងមួយពាន់ប្រាំមួយរយប៉ុស្តិ៍ ប៉ុន្តែនៅសល់ចំនួនជាងមួយរយប៉ុស្តិ៍ទៀតពុំទាន់មានដូច្នេះក្រសួងនឹងដាក់ផែនការណ៍ ឲ្យធ្វើឲ្យបានឆាប់រហ័សដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើការចំពោះនគរបាលនៅមូលដ្ឋានទាំងនោះ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print