ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគប់គ្រាប់បែកចូលផ្ទះស្ត្រីអ្នកលក់ឥវ៉ាន់ ចាប់ហួយមួយកន្លែង ទាំងកណ្តាលអាធ្រាត្រ បណ្តាលឲ្យស្រ្តីម្នាក់រងរបួស ។
អំពើដ៏សាហាវនេះ កើតឡើងកាលពីវេលាម៉ោង២២ នៅថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ ២០១៨នេះ ក្នុងភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ជួន ឈុន អាយុ៤៨ឆ្នាំ ត្រូវបំបែងគ្រាប់បែកត្រង់ជើង និងភ្លៅ រងរបួសស្រាល ចំណែកប្ដីឈ្មោះ ឌី ភិច អាយុ៥៥ឆ្នាំ មានមុខរបរ លក់ឥវ៉ាន់ចាបហួយ និងគ្រឿងទេស រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានសន្និដ្ឋានជាជំហានដំបូងថា ករណីគប់គ្រាប់បែកចូលផ្ទះលក់ចាប់ហួយនេះ ផ្តើមឡើងដោយរឿងគំនុំ ពីសំណាក់ជនមិនស្គាល់អត្តសញ្ញាណ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ស៊ើបអង្គេតយ៉ាងយកចិត្តទុកដាក់បំផុត ៕ ប៉ែននួន
...