ខេត្តសៀមរាប ៖ ស្ទឹងពួកកំពុងតែ រួមតួច ក៏ដោយសារតែឈ្មួញចាក់ដីរំលោភយកចំណីមាត់ស្ទឹងទាំងបំពាន មិនខ្លាច ច្បាប់នោះឡើយជាពិសេសគឺមិនខ្លាចរអាពីសំណាក់អាជ្ញាធរស្រុកពួក នោះតែម្តង ទោះបើមានការណែនាំ២ ទៅ៣ដងក៏ដោយក៏ទង្វើបែបនេះត្រូវបានគេមើលឃើញថាការចាក់បំពានទាំងនេះបានសម្រេចជាស្ថាពរ១០០ភាគ រយ ដោយមិនខ្វល់ខ្វាយឬឈឺក្បាលនោះទេ ។
តាមប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា បើអាជ្ញាធរ ភូមិ ឃុំ មិនបើកភ្លើងខៀវ ទេគឺឈ្មួញមិនហ៊ានទេ បានន័យ ថា (បើខ្មោចស្រុកមិនឲ្យដៃក៏ខ្មោចព្រៃមិនហ៊ានដែរ ។
ពាក់ព័ន្ធនឹងរឿងនេះ លោកម៉ៅ វិសុទ្ធ អភិបាលស្រុកពួកបានប្រាប់នៅក្នុងកិច្ច សម្ភាសន៍ថា លោកបានឲ្យមន្រ្ដីរបស់លោកទៅដល់កន្លែង និងបានណែនាំដល់ម្ចាស់ដីម្ដងជា២ដង រួចមកហើយ តែគេមិនស្ដាប់សោះ។ ក្នុងនោះលោកបាន បញ្ជាក់ថា អាជ្ញាធរស្រុក និងអាជ្ញាធរអប្សរា មានគម្រោងស្តារស្ទឹងដើម្បីបើកចំហរ មាត់ស្ទឹងឲ្យធំ កុំឲ្យស្ទះទឹកក្នុងពេលឆាប់ៗ ខាងមុខនេះ។ ចុះបើគេចាក់ដីលុបមាត់ ស្ទឹងយ៉ាងនេះ តើគិតយ៉ាងណា?
លោក កុយ នឹល ដែលជាម្ចាស់ដីចាក់រំលោភមាត់ស្ទឹង ភ្នាក់ងារយកព័ត៌មានកាសែតនគរវត្ត មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយសារតែមានអ្នកលាក់បាំងលេខទូរស័ព្ទមិនឲ្យទាក់ទងបាន ៕ ប៊ុន រិទ្ធី