តំណាងរាស្ត្រកូរ៉េខាងត្បូង ទាមទារ​កាត់ទោសប្រហារជីវិត មេចារកម្មកូរ៉េខាងជើង

ចែករំលែក៖

ក្រោយពេលរដ្ឋាភិបាលទទួលស្វាគមន៍ប្រធានគណៈ ប្រតិភូកូរ៉េខាងជើង ដែលជាប្រធានចារកម្មប្រទេសនេះទៅចូលរួមបិទការប្រកួតកីឡា អូឡាំពិករដូវរងាបង្កឲ្យមានវិវាទផ្ទៃក្នុងយ៉ាងខ្លាំង នៅកូរ៉េខាងត្បូង  ។តំណាងរាស្ត្រជាង​៧០នាក់របស់កូរ៉េខាងត្បូង ទាមទារកាត់ទោសប្រហារជីវិត​លោក​ Kim Yong Chol ។

មេដឹកនាំគណបក្ស កូរ៉េខាងត្បូងសេរី​លោក​  Kim Sung Tae ប្រកាសថា មេក្រុមចារកម្មកូរ៉េខាងជើង  Kim Yong Chol គឺជាអ្នកទោសសង្គ្រាម ហើយទាមទារប្រហារជីវិតនៅទីសាធារណ។ លោក​ Kim Sung Tae ​បានបញ្ចាក់ថា« ទោះបីមេឃហែកជាពីរ ក៏យើងមិនអនុញ្ញាត្តិឲ្យ​អ្នកទោស ចូលរួមនៅក្នុងពិធីបិទការប្រកួតកីឡា»។

លោក Kim Yong Chol ​ត្រូវបានគេដឹងថា នឹងដឹកនាំគណៈប្រតិភូ ដែលមានសមាជិក​៨នាក់ទៅកាន់កូរ៉េខាងត្បូង នៅថ្ងៃទី​២៥ខែកុម្ភៈ ដើម្បីបិទបញ្ចប់ការប្រកួតកីឡារដូវរងា ឆ្នាំ​២០១៨ ។ គណៈប្រតិភូ ដឹកនាំដោយ ប្រធាន ចារកម្មកូរ៉េខាងជើង នឹងទស្សនកិច្ចកូរ៉េខាងត្បូង រយៈពេល​៣ថ្ងៃ។

លោក Kim Yong Chol ធ្លាប់កាន់តំណែង មេបញ្ចាការកងទ័ព​ នៅពេលដែលលោកកាន់តំណែង រងការចោទប្រកាន់ពីបទ នៅពីក្រោយ​ការវាយប្រហារ ដោយមីស៊ីលបុក ទៅលើនាវាកូរ៉េខាងត្បូង​សម្លាប់នាវឹក ៤៦នាក់ និងការវាយប្រហារទៅលើកោះ​ Yeongpyeong ។ប៉ុន្តែមកទល់ពេលនេះ​មិនទាន់មាន​ភស្តុតាងណាមួយបញ្ជាក់ពីហេតុការណខាងលើ ថាតើលោក។

បើទោះបីរងការប្រឆាំងយ៉ាងខ្លាំងពីតំណាងរាស្ត្រនិងពលរដ្ឋកូរ៉េខាងត្បូង  ប៉ុន្តែក្រុមអ្នកឯកទេសវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកូរ៉េខាងជើងដឹកនាំដោយលោក​ Kim Yong Chol ​នឹងបន្តជម្រុញទំនាក់ទំនងកូរ៉េទាំងពីរកាន់តែជិតស្និត​ថែមទៀត។

អ្នកនាំពាក្យ ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង លោក​ Baek Tae Hyun បានបញ្ចាក់ថា នេះជាឱកាសដ៏ល្អបំផុតនៅក្នុងការកែប្រែទំនាក់ទំនងកូរ៉េទាំងពីរឈានទៅរកសន្តិភាពពេញលេញនៅក្នុងតំបន់បញ្ចប់ការប្រឈមមុខដាក់គ្នា។

ស្ថានភាពនៅឧប្បទ្វីបកូរ៉េ នាពេលនេះត្រូវបានក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ដល់ពេលវេលាហើយដែលកូរ៉េទាំងពីរត្រូវបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ​។ សហ​ស្ថាបនិក​ នៃវិទ្យាសា្ថនគោល​នយោបាយកូរ៉េ លោកស្រី គ្រីស្ទីន អាន (C​hristine Ahn) បានកត់សម្គាល់​ថា បច្ចុប្បន្នដល់ពេលវេលាហើយ​ដែលកូរ៉េទាំងពីរ​ ត្រូវតែបញ្ចប់ជាផ្លូវការ​សង្រ្គាមកូរ៉េ បន្ទាប់ពីមាន​បទឈប់បាញ់​ អស់រយៈពេល ៦៥ឆ្នាំ មកនេះ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។

ចាប់តាំងពីសង្រ្គាមកូរ៉េ បានបញ្ចប់នៅឆ្នាំ១៩៥៣ ឧបទ្វីបកូរ៉េ​នៅ​តែបន្តស្ថិត​នៅ​​ក្នុងស្ថានភាពប្រកាសសង្រ្គាម​ជានិច្ច រហូត​មកទៅ​សព្វថ្ងៃ ដ្បិតទាំង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង បានចុះហត្ថលេខា​ត្រឹមតែបទឈប់បាញ់​ប៉ុណ្ណោះ មិនមែនជា​​សិទ្ធិសញ្ញា​សន្តិភាព​អ្វីនោះទេ។​ ផ្អែកលើ​ស្ថានភាព​បែបនេះ ទើបទីក្រុង​សេអ៊ូល បានសម្រេច​ចិត្តយក​សហរដ្ឋអាមេរិកធ្វើ ជាឆ័ត្រ​នុយក្លេអ៊ែរ​ ដើម្បីការពារការ​វាយប្រហារជាយថា​ហេតុណាមួយ​ ពីកូរ៉េខាងជើង ហើយមិនតែ​ប៉ុណ្ណោះសម្ព័ន្ធមិត្ត​ទាំង​ពីរ តែតែងធ្វើ​សមយុទ្ធយោធា​រួមគ្នា បើទោះជា​មានការព្រមាន ​ពីទីក្រុងព្យុងយ៉ាង​ក៏ដោយ។

ជុំវិញបញ្ហានេះដែរ ថ្លែងនៅក្នុងបទ​សម្ភាសន៍ជាមួយ Sputnik លោកស្រី C​hristine Ahn បានបង្ហាញ​ការជំទាស់នឹង ការធ្វើ​សមយុទ្ធយោធា​រវាង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ លោកស្រី​បញ្ជាក់យ៉ាងដូច្នេះថា «យើងគួរតែ​ជំរុញឱ្យរដ្ឋាភិបាល​កូរ៉េខាងត្បូង បញ្ឈប់ការធ្វើ​សមយុទ្ធ​យោធា ហើយស្ដាប់​ប្រជាជន​កូរ៉េទាំងពីរ ដែលចង់ឱ្យ​ប្រជាជាតិ​កូរ៉េផ្សះផ្សា និងរួបរួមគ្នា​ឡើងវិញ»។ លោកស្រី​បន្ថែម​ទៀតថា បច្ចុប្បន្ន គឺជាពេលដែល​សហរដ្ឋអាមេរិកគួរតែ​ដាក់សម្ពាធលើ កូរ៉េខាងត្បូង​ឱ្យបញ្ចប់ជាផ្លូវការ​នូវសង្រ្គាមកូរ៉េ មិនមែនសម្រាប់​តែប្រជាជន​កូរ៉េប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បី​ព្រលឹង​នៃប្រជា​ជាតិមួយនេះ»

គួរបញ្ជាក់ថា បើតាមក្រុមអ្នក​ជំនាញជាច្រើន ភាពតានតឹងនៅ​លើឧបទ្វីបកូរ៉េ​ អាចផ្ទុះឡើង​សាជាថ្មី នៅក្រោយ​ការបញ្ចប់ ព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវរងា​ នៅកូរ៉េខាងត្បូង​នៅថ្ងៃទី២៥ ខែកុម្ភៈនេះ បើសិនជា​ទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង សេអ៊ូលធ្វើ​សមយុទ្ធយោធារួមគ្នា​ ប្រចាំឆ្នាំ​ឡើងវិញ។ ម្យ៉ាងវិញ​ទៀត ទីក្រុង​ព្យុងយ៉ាង ក៏បានព្រមាន​ដែរថា​ បើសមយុទ្ធយោធានេះ​កើតឡើង​ពិតនោះ សហរដ្ឋអាមេរិក​ នឹងបានស្គាល់អ្វីថា មីស៊ីលកូរ៉េខាងជើង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print