គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកាលពីម្សិលមិញស្លាប់ម្នាក់ និងរបួស៦នាក់

ចែករំលែក៖

ភ្នំពេញ៖ កាលពីម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ របួសស្រាល៣នាក់ និងរបួសធ្ងន់៣នាក់។
នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំ២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៣គ្រឿង រថយន្តតូច១គ្រឿង, ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមិនគោរពសិទ្ធិ និងល្មើសល្បឿន។

សូមបញ្ជាក់ថារយៈ២៣ថ្ងៃ ខែមករា ឆ្នាំ២០១៨នេះ មានការណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន២១៦លើក បណ្ដាលឲ្យមនុស្សស្លាប់​ចំនួន១៣៣នាក់ រងរបួសស្រាលចំនួន១៣៧នាក់ និងរបួសធ្ងន់ចំនួន១៩៧នាក់៕

...

ដោយ៖ ឆដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print