ខេត្តកំពង់ចាម៖ នាទីព្រឹក ថ្ងៃអាទិត្យ១១កើតខែផល្គុនឆ្នាំរកានព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានអញ្ជើញទៅកាន់ការិយាល័យបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលមានទីតាំងនៅក្នុងវិទ្យាល័យព្រះសីហនុស្ថិតក្នុងក្រុងកំពង់ចាមខេត្តកំពុងចាមដើម្បីបំពេញកាត្វកិច្ចជាអ្នកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤សម្រាប់មណ្ឌលភូមិភាគទី២ខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំដែលមាន៨អាសនៈ៕
...
ដោយ៖ សុខ ខេមរា