ភ្នំពេញ៖ មុខសញ្ញាចោរឆក់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ការបូបលុយពីបុរសម្នាក់បានសម្រេចនៅផ្លូវកម្ពុជាក្រោយ តែរត់មិនរួចក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបក្សពួក២នាក់ទៀតដែរជាអ្នកសមគំនិតឆក់ផងដែរផង ។
ហេតុការណ៍ឃាត់ខ្លួននេះនៅវេលាម៉ោង៣រសៀលថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកានព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០១៨ នៅចំណុចផ្លូវកម្ពុជាក្រោមក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ ម៉ាប់ ហេង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅមុខរបរមិនពិតប្រាកដ ។ ដកហូតម៉ូតូមួយគ្រឿងម៉ាកNEXពាក់ស្លាកលេខ ភ្នំពេញ1GI.0294។ ជនសង្ស័យទី២ឈ្មោះ លាប សុវណ្ណរ៉េត ភេទប្រុសអាយុ២៣ឆ្នាំ ស្នាក់នៅមុខរបរមិនពិតប្រាកដ ។ជនសង្ស័យទី៣ឈ្មោះ ឡាក់ ណត់ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅមុខរបរមិនពិតប្រាកដ ជាម្ចាស់ម៉ូតូមួយគ្រឿងម៉ាកNEXពាក់ស្លាកលេខ ភ្នំពេញ1GI.0294។
បើតាមសម្ដីពីសមត្ថកិច្ចខណ្ឌ៧មករា បានប្រាប់ឲ្យដឹងថា៖ មុខសញ្ញាចោរឆក់ខាងលើដែលត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញសហការជាមួយសមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួនបានទាំង៣នាក់ បន្ទាប់ពីជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ការបូបលុយពីបុរសម្នាក់ កំពុងជិះម៉ូតូម៉ាកធូដេហើយបានលៀនការបូបលុយចេញពីក្នុងហោប៉ៅក៏ត្រូវជនសង្ស័យខាងឆក់បានសម្រេច នៅចំណុចកើតហេតុខាងលើបណ្ដោយអោយជនរងគ្រោះខឹងយ៉ាងខ្លាំហើយបានបើកម៉ូតូដេញតាមពីក្រោយ រហូតដល់ផ្សារកណ្ដាលក៏បានឃើញបក្សពួកជនសង្ស័យ២នាក់ទៀតដែរកំពុងឈរចាំភ្លាមរូបខ្លួនបានចុះពីលើម៉ូតូនិងបានដេញចាប់ហើយបានស្រែកអោយសមត្ថកិច្ចដែរប្រចាំការនៅក្បែរនោះធ្វើការឃាត់ខ្លួនបានទាំង៣នាក់តែមង្ត ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើរួច សមត្ថកិច្ចខណ្ឌដូចពេញសហការជាមួយខណ្ឌ៧មករាអោយមកនាំខ្លួនទៅខណ្ឌ៧មករាដោយសារជាម្ចាស់ទឹកដីផងដែរ។ ចំណែកការបូបលុយរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយម្ចាស់វិញផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើនិងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាបញ្ចូនខ្លួនមកអធិការដ្នាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមនិតិវិធីច្បាប៕
ដោយ៖ ស រស្មី