ខេត្តព្រៃវែង៖ យុវវ័យ១គូបានស្លាប់ និងបុរសម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ ខណះនាំគ្នាទៅលេងទឹកកំសាន្ត ក៏ក្លាយជាទុក្ខទៅវិញ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង ១២និង១៥នាទី នៅចំណុចដីដុះ ភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ។
មុនកើតហេតុមានប្រុស២នាក់និងស្រីម្នាក់បានបបួលគ្នាមកលេងទឹកនៅដីដុះ ស្រុកពាមជរ ត្រូវលង់ទឹកស្លាប់២នាក់ និងម្នាក់ទៀតកំពុងជួយសង្រ្គោះ នៅមន្ទីពេទ្យបង្អែកពាមជរ ។ ជនរងគ្រោះរួមមានឈ្មោះ
ទី១-ឈ្មោះ និល សុផានុត ភេទ ប្រុស អាយុ ១៨ឆ្នាំ(ស្លាប់) ទី២-ឈ្មោះ យស់ ចាន់រស្មី ភេទស្រី អាយុ ១៨ឆ្នាំ (ស្លាប់) និងទី៣-ឈ្មោះ លន់ វិចិត្ត ភេទប្រុស អាយុ ១៨ ឆ្នាំ (កំពុងសង្រ្គោះ)។
អ្នកទាំងបីនាក់ រស់នៅភូមិតាអុក ឃុំវាលស្បូវ ខ័ណ្ឌ ច្បាអំពៅ រាជធានីភ្នំពេញ
បាននាំគ្នាមកលេងទឹកទន្លេនៅពេលទឹកនាច នៅចំណុចដីដុះ ដែលជាកន្លែងទេសចរណ៍ មួយនៅក្នុងស្រុកពាមជរ៕
ដោយ៖ ស សម