បុរសជនជាតិអាមេរិក ម្នាក់ លោតទម្លាក់ខ្លួនពីលើអាគារជាន់ទី១២របស់ខុនដូរ ខេប៉ូទិច មិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិអាមេរិក ម្នាក់បាន លោតទម្លាក់ខ្លួនពីលើអាគារជាន់ទី១២របស់ខុនដូរ ខេប៉ូទិច បានស្លាប់ភ្លាមៗកាលពីវេលាម៉ោង៤ ទៀបភ្លឺថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៥ខែកុម្ភៈ ឆ្នាំ ២០១៨ នៅចំណុចទីតាំងលេខ៥៤ ផ្លូវលេខ៤៨២ ក្រុមទី២២ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ STEPHEM RUSSELL GOURLLY ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិអាមេរិកនៅរដ្ឋកាលីហ្វ័រញ៉ា ស្នាក់នៅខុនដូរកើតហេតុខាងលើ បន្ទប់លេខ១២០១ ជាន់ទី១២ កាន់លិខិតឆ្លងដែនលេខ 45982947 មុខរបរភ្ញៀវទេសចរ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានមកស្នាក់នៅខុនដូរខាងលើ តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ លុះដល់ថ្ងៃកើតហេតុខាងលើ មិនដឹងមានរឿងអ្វីនោះទេស្រាប់តែជនរងគ្រោះបានធ្វើការលោតទម្លាក់ខ្លួនពីលើអាគារជាន់ទី១២ ធ្លាក់មកលើផ្លូវលេខ៤៨២ មុខនឹងខុនដូរ បែកក្បាលស្លាប់ភ្លាមៗតែម្តង។ បន្ទាប់មកម្ចាស់ខុនដូរ បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្នានហើយសហការជាមួយនឹងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យផងដែរ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីឲ្យខាងស្ថានទូតទំនាក់ទំនងទៅកាន់សាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print