ពុទ្ធោគួរអោយសង្វេគណាស់ ចង់មកកម្សាន្តកោះរ៉ុង សប្បាយក្លាយជាទុក្ខ បែរជាដល់​កំពង់​លិច​ទូក​ លង់​ទឹក​ស្លាប់​ស្ត្រី​ម្នាក់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ ព័ត៌មាន​ពីមន្ត្រីនគរបាល ខេត្តព្រះសីហនុ​ បាន​ឲ្យដឹង​ថា៖ នៅ​វេលា​ល្ងាច​ម៉ោង​១៧:៣០​នាទី​ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៨ ថ្មី​ៗ​នេះ​ មាន​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ណ៏​ មួយ​គ្រឿង​បាន​លិច​ នៅ​កំពង់​ផែ​ភូមិសុខសាន្ត សង្កាត់កោះរ៉ុង បណ្តាលអោយស្លាប់ស្ត្រីម្នាក់​ ឈ្មោះ ហែម ឡំ អាយុ​៣៨ឆ្នាំ មុខរបរមិនពិប្រាកដ ជន​រង​គ្រោះ​ទើបនឹង​មកពីស្រុកកំណើត​ នៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
ទូក​ដឹក​ភ្ញៀវ​ទេសចរ​នោះ​ បាន​ធ្វេី​ដំណើរ​ពី​ខេត្ត​ព្រះសីហនុ​ ចូល​ចត​នៅ​កំពង់ផែ​យាយ​សក់​ក្រហម​ ភូមិ​សុខសាន្ត​ សង្កាត់កោះ​រ៉ុង ក្រុងព្រះសីហនុ។ ពេលនោះ​ មាន​ខ្យល់​ខ្លាំង​ រលក​ធំ​ៗ​ បោក​បក់​ បណ្ដាល​ឲ្យ​លិច​ទូក​នៅ​ក្នុង​កំពង់​ ធ្លាក់​ជន​រង​គ្រោះ​ចូល​ក្នុង​ទឹក​ ទំរាំ​ រាវរកឃេីញ ជន​រង​គ្រោះ​ បាន​លង់​ទឹក​ស្លាប់​បាត់​ទៅ​ហើយ​៕

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print