ខេត្ត្បូងឃ្មុំ ៖ កាលពីវេលាម៉ោង៩ និង ៣០នាទី ថ្ងៃទី ២៦ ខែកុម្ភៈ គ.ស ២០១៨ មានអគ្គីភ័យមួយកើតឡើងនៅចំនុចភូមិទី៤ ឃុំរការខ្នុល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ចំនួន ០៣ ខ្នងផ្ទះ ដែលមានម្ចាស់ផ្ទះ ៖
១.ឈ្មោះ ឈីម ស្រ៊ីន អាយុ ៨១ ឆ្នាំ ឆេះផ្ទះទំហំ ៥,៦ x ១០ ម៉ែត្រ សង់អំពីឈើប្រកសង្ក័សី ,
២.ឈ្មោះ ឈឿង សេងហ៊ា អាយុ ៥០ ឆ្នាំ ឆេះផ្ទះទំហំ ៧ x ១៥ ម៉ែត្រ សង់អំពីឈើប្រកក្បឿង ,
៣.ឈ្មោះ ហុង ឈាងខ្វាន់ អាយុ ឆេះផ្ទះទំហំ ៧ x ៨ ម៉ែត្រ សង់អំពីឈើប្រកក្បឿង ។
ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋនៅចំណុចខាងលើនោះលោកឧត្តមសេនីយទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៤ គ្រឿង ក្នុងនោះមានរថយន្តរបស់ស្រុកក្រូចឆ្មា ស្រុកតំបែរ ស្រុកត្បូងឃ្មុំ និងក្រុងសួង ។
ខណៈពេលនោះដែលមានអណ្តាតភ្លើងឆេះសន្ធោសន្ធៅឡើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនជិតខាងជួយដងទឹកជះពន្លត់ប៉ុន្តែមិនរលត់នោះទេ រួមនិងរថយន្តពន្លត់អគ្គីភ័យមកដល់ទើបពន្លត់ចប់ជាស្ថាពរនៅម៉ោង ១១ និង ០០ នាទី ។
បើតាមការបញ្ជាក់ពីម្ចាស់ផ្ទះឈ្មោះ ឈីម ស្រ៊ីន មូលហេតុដែលបណ្ដាលឲ្យមានអគ្គីភ័យឆាបឆេះនោះ គឺមកពីឆ្លងចរន្តអគ្គីសនី (ទុស្សេ ខ្សែភ្លើង) ខណៈពេលដែលគាត់បិទទូរទស្សន៍ បិតភ្លើងអំពូល នាំកូនចៅចូលសំរាកបានបន្តិចក៏លឺសូរសំលេងផ្ទុះ និងឃើញបែកផ្កាភ្លើងនៅចំកណ្តាលផ្ទះហើយបង្កឲ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង និងបន្តឆាបឆេះផ្ទះអ្នកជិតខាងចំនួន ០២ ខ្នងទៀត និងមិនបង្កឲ្យមានរបួស រឺប៉ះពាល់ដល់អាយុនរណាម្នាក់ឡើយ ។ ចំណែកសម្ភារៈដែលខូចខាតមានប្រាក់ដុល្លាចំនួន ៧០០ ដុល្លា គ្រឿងអាលង្កាមាសផ្លាទីនមួយចំនួន , និងសំភារៈផ្សេងៗមួយចំនួនទៀត ៕ វណ្ណៈ