ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជម្រាបសួរបងបងប្អូនជនរួមជាតិទូទាំងប្រទេស និងអរគុណសមាជិកសមាជិការគណបក្ស និងបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសដែលតែងតែគាំទ្រ នឹងបោះឆ្នោតអោយតែគណបក្សប្រជាជនជារៀងរហូតមក
សម្តេចមានប្រសាសន៍ថា៖ តាមការប្រកាសលទ្ឋផលជំហានបឋមដំបូងនៃ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ឋសភា អាណត្តិទី៤ ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទីអាទិត្យទី ២៥ កុម្ភះ ឆ្នាំ ២០១៨ កន្លងទៅ គឺបានអោយដឹងថា “គណបក្សប្រជាជនកម្ពុជា” យើងបានឈ្នះនាំមុខយ៉ាងខ្លាំងបំផុតនៅក្នុងភូមិភាគទាំង៨។
សម្តេចអរគុណសមាជិកសមាជិការគណបក្ស និងបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសដែលតែងតែគាំទ្រ នឹងបោះឆ្នោតអោយតែគណបក្សប្រជាជនជារៀងរហូតមក ដើម្បីដឹកនាំកសាង នឹងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។
សម្តេចសូមជូនពរបងប្អូនជនរួមជាតិជួបប្រទះតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕
...
ដោយ៖ សុខ ខេមរា