ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងនូវឥទ្ធពលពីបាតុភូត ឡានីណា La Nina ចាប់ពីខែមីនា ដល់ ខែមិថុនា ឆ្នាំ២០១៨ ។ នេះបើយោងតាមមន្ត្រីក្រសួងធនធានទឹក ដែលបានពិនិត្យតាមដានលើស្ថានភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង (ក្បែរខ្សែអេក្វាទ័រ) ។
យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា ការវិភាគទៅលើរបាយទឹកភ្លៀង និងកម្រិតសីតុណ្ហភាពបានបង្ហាញថា «ចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០១៨ ទឹកភ្លៀងអាចនឹងធ្លាក់រាយប៉ាយច្រើនជាងមធ្យមភាគច្រើនឆ្នាំ រីឯសីតុណ្ហភាពអាចនឹងមានស្ថានភាពទាបជាងមធ្យមភាគច្រើនឆ្នាំ ។
សេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមថា ចំពោះបាតុភូតធម្មជាតិ នៅក្នុងខែមេសា ខែឧសភា និងខែមិថុនា ឆ្នាំ២០១៨ អាចនឹងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន ពិសេសនៅតំបន់ទំនាបកណ្តាល ប៉ុន្តែតិចជាងឆ្នាំ២០១៧ ៕
សូមអានសេចក្តីជូនដំណឹងទាំងស្រុង ដូចខាងក្រោមនេះ ៖
...