នគរបាលចរាចរបញ្ជូនរថយន្ត៤គ្រឿង ដឹកផ្ទុកទំនិញសំពីងសំពោងខុសច្បាប់ចរាចរណ៍ ទៅតុលាការ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ រថយន្តធុនតូចចំនួន៤គ្រឿងដឹកផ្ទុកទំនិញសំពីងសំពោងខុសច្បាប់ចរាចរណ៍ផ្លូវគោក បានរងការបង្រ្កាបពីនគរបាលចរាចរខេត្តបន្ទាយមានជ័យនៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវសាធារណៈ ក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណដោយនៅរសៀលថ្ងៃទី១ ខែមីនា  ត្រូវបានចាប់បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់នោះហើយ។ក្រោយពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ​អាត់ ខែម បានដាក់បទបញ្ជាឱ្យចាត់វិធានការទៅលើរថយន្តដឹកផ្ទុកទំនិញសំពីងសំពោងដែលជាផ្នែកមួយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់និងរងរបួសផងដែរ។រថយន្តដឹកទំនិញសំពីងសំពោងទាំងនោះភាគច្រើនបើកបរនៅពេលយប់ជារថយន្តដឹកទំនិញចេញពីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ យកចូលមកក្រុងសិរីសោភ័ណ ខេត្តសៀមរាបនិងខេត្តបាត់ដំបង។បញ្ហារថយន្ដដឹកសំពីងសំពោងធ្វើដំណើរតាមផ្លូវសាធារណៈនេះដែរតែងតែរងការរិះគន់ពីប្រជាពលរដ្ឋ ពីការបើកបរមិនគោរច្បាប់ចរាចរណ៍។

វិធានការរបស់លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យជម្រុញរិតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក៏ដូចជារថយន្តដឹកផ្ទុកទំនិញសំពីងសំពោង រថយន្តកែច្នៃខុសបច្ចេកទេសខណៈដែលលោកមើលឃើញថាអត្រាគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបន្ទាយមានជ័យហាក់បីដូចជាមិនទាន់មានការថយចុះនៅឡើយនោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាបន្តបន្ទាប់បណ្តាលឱ្យជនរងគ្រោះស្លាប់រងរបួសគួរឱ្យព្រួយបារម្ភ។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថាគ្រាដែលស្នងការនគរបាលខេត្តបន្ទាយមានជ័យជម្រុញចាត់វិធានការតាមផ្លូវច្បាប់របស់តុលាការពីរថយន្តដឹកផ្ទុកសំពីងសំពោង ប៉ុន្តែគេមើលឃើញរថយន្តដឹកផ្ទុកទំនិញសំពីងសំពោងមួយចំនួនក៏លួចលាក់ធ្វើដំណើរលើផ្លូវសាធារណៈ ក្នុងខេត្តបន្ទាយមានជ័យនោះផងទៀត។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ពាក់ព័ន្ធការដឹកទំនិញសំពីងសំពោងនោះផងដែរកាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នគរបាលស្រុកអូរជ្រៅក៏បានឃាត់ ម៉ូតូរ៉ឺម៉ក១គ្រឿង បានដឹកពូក សំពីងសំពោង បញ្ជូនមកកាន់អធិការ ដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីវិធានការ នោះផងដែរ ៕ សំ វិច្ឆិកា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print