គណៈបញ្ជាការឯកភាពស្រុកសៀមប៉ាងផ្សព្វផ្សាយកម្មវីធីលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងភូមិខិះស្វាយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋចូលរួមអបអរសាទរក្នុងកម្មវិធីជួបជុំប្រគំតន្ត្រីផ្សព្វផ្សាយ ដើម្បីឲ្យយល់ដឹង និងចេះការពារក្នុងការលុបបំបាត់ ជំងឺគ្រុនចាញ់ ដល់ពលរដ្ឋនៅក្នុងភូមិខិះស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាងនៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវេលាម៉ោង៦និង១៥នាទីយប់ ។

ការផ្សព្វផ្សាយរបស់គណៈបញ្ជាការស្រុកដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់នេះ បានសហការជាមួយអង្គការដៃគូ ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ហើយបានណែនាំពន្យល់ដល់ប្រជាពលរដ្ឋឲ្យយល់ច្បាស់នៅអំពីរោគសញ្ញាគ្រុនចាញ់

បើបងប្អនប្រជាពលរដ្ឋណាម្នាក់មានរោគសញ្ញាគ្រុនចាញ់នេះកើតចេញមកឲ្យដឹង ប្រញាប់ប្រញាល់នាំកូន ឬចៅទៅមណ្ឌលសុខភាព ឬទៅលោកគ្រូពេទ្យស្ម័គ្រចិត្តភូមិធ្វើតេសឈាមដើម្បីរកមេរោគជំងឺគ្រុនចាញ់ដើម្បីព្យាបាលឲ្យទាន់ពេលវេលា។

ក្នុងការព្យាបាលជំងឺគ្រុនចាញ់នេះផ្នែកអង្គការក្រុមហ៊ុនលុបបំបាត់ជំងឺគ្រុនចាញ់ បានសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីកាក់បន្ថយ និងលុបបំបាត់ ជំងឺគ្រុនចាញ់ដល់ពលរដ្ឋដោយឥតគិតថ្លៃ និងកាត់បន្ថយនូវការចំណាយថវិកាដល់ប្រជាពលរដ្ឋ ដោយមិនចំណាយមួយកាក់ ១សេនឡើយ ។

ការចូលរួមផ្សព្វផ្សាយកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់នេះ បានចូលរួមក្នុងកម្មវិធីនេះមានដូចជា៖ គណៈបញ្ជាការឯកភាព ស្រុកសៀប៉ាង, លោកអភិបាល ស្រុករង ស្រុក, មន្ត្រីកងរាជអាវុធហត្ថ ស្រុកសៀមប៉ាង, មន្ត្រីនគបាល ស្រុកសៀមប៉ាង, ប្រធានមន្ទីវប្បធម៌ និងសិល្បៈខេត្តស្ទឹងត្រែង និងអ្នកស្រី នូ ចាន់ពៅ ប្រធានកិច្ចការនារី ស្រុកសៀមប៉ាង ។

បន្ទាប់មកលោកគណៈអភិបាល ស្រុកបានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទូទាំង ស្រុកសៀមប៉ាង ឲ្យចេះរួបរួមសាមគ្គី ចេះស្រឡាញ់គ្នាជាជាតិសាសន៍តែមួយ និងការពារ បើមានជំងឺគ្រុនក្តៅសង្ស័យថា គ្រុនចាញ់ ត្រូវប្រញាប់មកមណ្ឌលសុខភាពដែលនៅជិតបំផុត និងដល់ពេលសម្រាន្ត ត្រូវចងមុងឲ្យកូនដេកក្នុងមុងជ្រលក់ថ្នាំដើម្បីជៀសវាងពីជំងឺគ្រុនចាញ់និងជៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគត និងអាយុជីវិតអ្នក ។

ក្នុងឱកាសនេះដែរ ក៏មានកម្មវិធីតន្ត្រីរបាំជនជាតិខ្មែលើ និងជនជាតិដើមភាគតិច ហើយក៏មានសំណួរ និងចម្លើយចោទឆ្លើយពាក់ព័ន្ធទៅនឹងការលុបបំបាត់នូវជំងឺគ្រុនចាញ់នេះតែម្តងផងដែរ ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print