ថៃសម្រេចពន្យារពេលបោះឆ្នោតជាថ្មី រហូតដល់ខែកុម្ភៈឆ្នាំ២០១៩

ចែករំលែក៖

ការពន្យារពេលបោះឆ្នោតនៅក្នុងប្រទេសថៃ ម្តងហើយម្តងទៀត បានធ្វើឲ្យ ក្រុមអ្នក ប្រឆាំង ថ្កោលទោសថាជាការកេងប្រវ័ញ្ញ អំណាច គឺចង់គ្រប់គ្រងប្រទេសថៃបន្តទៀតដោយមិនចងឲ្យមានការបោះឆ្នោតឡើយនិងមិនចង់ប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិល។

កាលពីថ្ងៃទី២៨ ខែកុម្ភៈសារព័ត៌មាន រ៉យទ័របានផ្សាយថានាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានអះអាងថា ការបោះឆ្នោត សកលនៅក្នុងប្រទេសថៃ នឹងត្រូវធ្វើឡើង នៅខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងនៅឯវិមានរដ្ឋាភិបាលថៃ កាលពី អង្គារ ទី២៧ ខែកុម្ភៈ លោក ប្រាយុទ្ធ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការ បោះឆ្នោតជាតិនឹងត្រូវ ធ្វើឡើងមិនអាច យឺតជាងខែកុម្ភៈ ឆ្នាំក្រោយនោះទេ។ លោក ប្រាយុទ្ធ គូសបញ្ជាក់ដូច្នេះថា «ខ្ញុំក៏ ចង់ឱ្យវាកើតឡើងដែរ ហើយខ្ញុំមិនមែនចង់ពន្យារពេលបោះឆ្នោត ដើម្បីរក្សាអំណាច របស់ខ្លួនឯងដែរនោះឡើយ»។

គួររំលឹកថា លោក ប្រាយុទ្ធ ចាន់អូចា ដែលធ្លាប់បានសន្យាកាលពីឆ្នាំមុនថា នឹងរៀបចំការបោះឆ្នោតសកលនៅខែវិច្ឆិកា នេះ ក៏បានអំពាវនាវផងដែរ ដល់គណ បក្សនយោបាយទាំងអស់ ចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដោយសន្តិវិធី និងបញ្ចៀសឱ្យបាននូវរាល់សកម្មភាពហិង្សាទាំងឡាយណា ដែលបង្កភាពវឹកវរដល់ សង្គម។

ក្រុមអ្នកជំនាញបានលើកឡើងថា រដ្ឋា ភិបាលយោធាថៃ មិនទាន់រៀបចំខ្លួនរួច រាល់នៅក្នុងការបោះឆ្នោតនោះឡើយ ហើយក៏មិនចង់ឲ្យបាត់បង់ កៅអីដ៏សំខាន់ មួយនេះដែរ ដូច្នេះមានតែវិធីសាស្ត្រមួយ គត់គឺពន្យារការបោះឆ្នោត ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print