រថយន្តដឹកស៊ីម៉ងត៍បូកបុករថយន្តដឹកដីឆ្លងផ្លូវរងការខូចខាតកាបៀនមុខខាងឆ្វង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកស៊ីម៉ងត៍បូក១គ្រឿងបោះពួយយ៉ាងលឿនហើយចាប់ហ្វ្រាំងមិនទាន់ក៍ជ្រុលទៅបុកនិងរថយន្តដឹកដី១គ្រឿងទៀតដែលកំពុងតែឈប់ហើយប្រុងនិងឆ្លងផ្លូវ ។

12212182_918398424881885_1353744823_n

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១ និង៣០នាទីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥នៅចំណុចមុខហ្គេនភ្នំពេញតាមបណ្តោយផ្លូវភ្នំពេញហាណូយកែងនិងផ្លូវលំ ស្ថិតក្នុងភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តដឹកដី១គ្រឿងម៉ាកFUSO ពណ៍ស ពាក់ស្លាកលេខ3C-3302បើកបរចេញពីផ្លូវលំក្នុងទិសដៅពីលិចទៅកើតហើយក៍ឈប់ប្រុងនឹងឆ្លងផ្លូវស្រាប់តែមានរថយន្តដឹកស៊ីម៉ងត៍បូក១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៍បៃតងលាយស ពាក់ស្លាកលេខភ្នំពេញ3A-2166បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុចាប់ហ្វ្រាំងមិនទាន់ក៍ជ្រុលទៅបុកនិងរថយន្តដឹកដីបណ្តាលអោយរថយន្តដឹកស៊ីម៉ងត៍បូកនោះរងការខូចខាតកាបៀនមុខខាងឆ្វេងតែម្តងតែមិនមានអ្នករងរបួសទេ ។

ក្រោយកើតហេតុក៍មាននគរបាលចរាចរណ៍ចុះមកជួយសម្របសម្រួលទើបភាគីទាំងពីរយករថយន្តទៅជុសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿង ៕

12177806_918398441548550_1377139973_n 12212195_918398484881879_331685674_n 12212291_918398481548546_503400457_n 12204520_918398468215214_20380880_n

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print