ជនសង្ស័យ២នាក់ ឆក់កាបូកលុយពីនារី២នាក់មិនបានសម្រេច ម្ចាស់គេទាញមកវិញដួលរត់ចោលម៉ូតូ០១៥មួយគ្រឿង

ចែករំលែក៖

ភ្នំពេញ:ជនសង្ស័យ២នាក់ជិះម៉ូតូសេ១២៥បាន ធ្វើសកម្មភាពបើកទ្វាររថយន្តហាយឡេនឌ័រមួយគ្រឿងបើកបរដោយនារី២នាក់ខណៈកំពុងឈប់ហើយ ចុះពីលើរថយន្តទៅតថ្លៃទិញគ្រែ តែមិនបានសម្រេចត្រូវបានជនរងគ្រោះទាន់ក៏ចាប់ទាញមកវិញធ្វើឲ្យជនសង្ស័យភ័យផ្តូល​ម៉ូតូហើយរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ។​ ហេតុការណ៍មួយនោះ បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង ០០ នាទី ចំណុចមុខសាលអន្តរជាតិមីគីវ៉េ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ កាកាប ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ស្រីពិន អាយុ ២៤ឆ្នាំ មុខរបរ និស្សិត ស្នាក់នៅ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងបើករថយន្ត​ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ។ ប្រភពពត៍មានពីកន្លែងកើតហេតុ បានអោយដឹងថា ពេលកើតហេតុ មាននារី២នាក់បើក​រថយន្តហាយឡែនឌ័រមួយគ្រឿងគ្មានស្លាកលេខ បានចុះមកទិញគ្រែ ខណះពេលដែលកំពុងតថ្លៃត្រូវគ្នា ពេលនោះក៏បានដើរមកយកកាបូប​លុយដែលទុកក្នុងរថយន្ត ភ្លាមនោះស្រាប់តែឃើញជនសង្ស័យម្នាក់កំពុងយកកាបូបហើយបានរត់ឡើងម៉ូតូដែលមានគ្នាជនសង្ស័យម្នាក់ទៀតកំពុងអង្គុយលើម៉ូតូ រងចាំចេញទៅ ភ្លាមនោះ ត្រូវជនរងគ្រោះទាន់ចាប់ទាញយកកាបូកលុយបានមកវិញនិងស្រែកឆោឡោឡើង បណ្តាលអោយជនសង្ស័យទាំង២នាក់ភ័យផ្តួលម៉ូតូហើយ រត់គេចខ្លួនបាត់ស្រមោលតែម្តងដោយបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ។​ សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូដែលធ្វើសកម្មភាពនោះម៉ាកសេ១២៥ ស៊េរី២០១៥ ពណ៍​ខ្មៅ​ពាក់ស្លាកលេខភ្នំពេញ1CZ6098។ចំណែកកាបូប​នោះជនរងគ្រោះក្នុងនោះមាន IPadមួយគ្រឿង ទូរស័ព្ទ Samsung និងលុយ ចំនួន​១០៩ដុល្លា។ ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំជន​រង​គ្រោះទៅដាក់ពាក្យបណ្តឹងនិង យកម៉ូតូដែលជនសង្ស័យធ្វើសកម្មភាព នៅប៉ុស្តិ៍នគរបាលកាកាបដើម្បីកំណត់មុខសញ្ញាតាមចាប់ជន​សង្ស័យ​មក​​ដាក់ទោស​តាមផ្លូវច្បាប់។សុខា សែនជ័យ

image2

image3

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print