ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង២២និង៤៨នាទីយប់ថ្ងៃទី០៦កក្ដដាឆ្នាំ២០១៥នេះមានបុរសពីរម្នាក់បានជិះម៉ូតូឌុបគ្នាម្នាក់ខាងក្រោ
យ បានជិះម៉ូតូម៉ាកសងសេរី០៧ ពណ៍ខ្មៅ១គ្រឿងពាក់ស្លាកលេខ ប៉ៃលិន១A ១១០១ អ្នកបើកបរបានគេស្គាល់ឈ្មោះហួត ហ៊ ភេ
ទប្រុសអាយុ២៤ឆ្នាំកម្មករ រងរបួសបែកក្បាលផ្នែកខាងឆ្វេង និងរយះជើងឆ្វេងដៃឆ្វេង ស្មារឆ្វេងដែរ សន្លប់ មានទីលំនៅភូមិសួន
អំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន អ្នករួមដំណើរឈ្មោះ កើន ថាន់នី ភេទប្រុសអាយុ២៥ឆ្នាំកម្មករ រងរបួសក្បាលខា
ងឆ្វេងនិងរបួសជើងដៃ ស្មារខាងឆ្វេង រស់នៅភូមិចម្ការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។អ្នកទាំងអស់បានជិះម៉ូតូក្នុង
ល្បឿនយ៉ាងលឿនដូចហោះ ក្នុងទិសដៅពីលិចមកកើតហើយពេលជិតមកដល់វិមានឯករាជ្យលឿនពេកជ្រុលចង្កូតបត់មិនទាន់ទៅបុកថ្មរំ
ង្វង់មូលវិមានឯករាជ្យពេញទំហឹង ផ្លោងបុរសទាំងពីរនាក់ ឡើងលើថ្មជាន់ទី៣ផ្នែកខាងលិចបណ្ដាលឲ្យដួលបោកក្បាល់និងថ្មរងរបួស
ធ្ងន់ធ្ងរទាំងពីរនាក់។ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខ រីឯជនរងគ្រោះទាំងពីរឯត្រូវបានរថយន្នរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃ
លិនយកមកសង្គ្រោះភ្លាម់ៗ ក្រោយមកជនរងគ្រោះទាំងពីរនាក់គ្រូពេទ្យពិនិត្យ សដ្ឋានភាពជំងឺធ្ងន់ធ្ងរពេក ក៍បញ្ជូនបន្តទៅមន្ទីរពេ
ទ្យខេត្តបាតដំបង។ តាមប្រភេទព៍ត័មានពីរមន្ត្រីប៉ូលិសនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា មុនពេលម៉ោងដែលកើតហេតុ កំលាំ
ងនគរបាលចរាចរណ៍បានដាក់កំលាំងយាមនៅជិតវិមានឯករាជ្យនៅខាងកើត ពេលនោះស្រាប់តែលឺសូដូចរន្ទះនៅចំណុកវិមានឯក
រាជ្យខាងលិចក៍នាំគ្នារត់ទៅមើលឃើញបុរសពីរនាក់ដេកស្ដូកស្ដឹងបែកក្បាលហូរឈាម ទៅលើចិញ្ចើមវិមានឯករាជ្យខាងលិច សង្ស័យ
បុរសពីរនាក់នេះជិះម៉ូតូក្នុងសភាពស្រវឹងជោកជាំភ្លេចការប្រុងប្រយត្ត័ក៍ជិះម៉ូតូយ៉ាងលឿនទៅបុកវិមានឯករាជ្យ បណ្ដាលឲ្យបុរសពីរ់
នាក់និងម៉ូតូ១គ្រឿងផ្លោងពីរក្រោមហោះ៥m ទៅបុកចិញ្ជាំងឲ្យរងរបួសសន្លប់ទាំងពីរនៅនិងកន្លែង ភ្លាម់ៗនោះស្រាប់តែរថយន្តស
ង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីឲ្យគ្រូពេទ្យពិនិត្យព្យាបាល ពេលគ្រូពេទ្យពិនិត្យហើយលាងមុខរបួសនិងដេរមុខរបួស
ម្នាក់ៗដេរទាំងអស់៣២ផ្នេរ គ្រូពេទ្យពិនិត្យជំងឺឃើញ ទាំងពីរនាក់ មានសភាពធ្ងន់ធ្ងរពេលក៍បញ្ជូនជនរងគ្រោះទាំងពីរនាក់ទៅព្យា
បាលនៅមន្ទីរពេទ្យបាត់ដំបង។ ស សារ៉េត