បើកលឿនខុសច្បាប់ចរាចរណ៍បង្កអោយគ្រោះថ្នាក់ស្លាប់ភ្លាមៗនិងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បង្កអោយមនុស្សម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលភ្លាមៗ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង ៣៥នាទីទៀបភ្លឺ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៧១ត្រង់ចំណុចមុខ ហាងនំបុ័ង បាយ័ន ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក គុប ពណ៍ទេកប៊ិច ចាស់ ពាក់ស្លាកលេខ ភ្នំពេញ 1Y-3231​(ជិះច្រាស់ទិសខុសច្បាប់ចរាចរណ៍)ក្នុងទិសដៅពីត្បូងទៅជើងដោយគ្មានការប្រុងប្រយ័ត្នហើយបាន​ជ្រុល​ទៅ​បុកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AU-1790បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុត្រូវអ្នកបើកម៉ូតូគុបបុកចំពីមុខពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកភាគីម៉ូតូគុបរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុនគរបាលមូលដ្ឋានបានមកដល់កន្លែងកើតហេតុនិងធ្វើការទំនាក់ទំនងស្វែងរកសាច់ញាតិជនរងគ្រោះ និងទាក់ទងទៅការិយាល័យចរាចរណ៍ជើងគោកអោយមកធ្វើការវាសវែងម៉ូតូទាំងសង្ខាងយកទៅរក្សាទុក រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕តុង សីហា

IMG-20150707-WA0002

IMG-20150707-WA0003

...

IMG-20150707-WA0001

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print