ខេត្តកំពង់ចាម៖ បុរស២នាក់បានធ្វើអត្ថឃាតចងកសំលាប់ខ្លួននៅស្រុកដោយឡែកពីគ្នាក្នុងខេត្តកំពង់ចាមនិងក្នុងថ្ងៃ ខែតែមួយប៉ុន្តែខុសម៉ោងគ្នា។ដោយករណីទី១កើតឡើងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០១៥ នៅក្នុងភូមិព្រែកឪជ្រឹង(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ។
សម្មត្ថកិច្ចមូលដ្ឋានបានឲដឹងថា ជនរងគ្រោះឈ្មោះ អូន ប្រុស ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ បានសំរេចចិត្តចងកសំលាប់ខ្លួនបានសំរេចហើយ ជនរងគ្រោះមានមុខរបរជាជាងម៉ូតូ។ សម្មត្ថកិច្ចបានបញ្ជាក់ទៀតថា មូលហេតុដែលជនរងគ្រោះចងកសំលាប់ខ្លួន គឺដោយសារជំពាក់ប្រាក់គេច្រើនអ្នកពេក ហើយមិនបានត្រូវដឹងថាចំនួនប៉ុន្មាននោះទេគ្រាន់តែសាច់ញាតិប្រាប់ថាច្រើនហើយការខ្ចីប្រាក់គេរបស់ជនរងគ្រោះនេះត្រូវបានសម្មត្ថកិច្ចបញ្ជាក់ប្រាប់ថាយកទៅរកសីុនៅឯភ្នំពេញចំណែកប្រជាពលរដ្ឋក្នុងភូមិជាមួយខ្សឹបថាសង្ស័យយកទៅលេងល្បែងចាញ់អស់។
ចំណែកករណីទី២កើតឡើងនៅម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០១៥ នៅភូមិវាលបំពង់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។សម្មត្ថកិច្ចមូលដ្ឋានបានឲដឹងថា ជនរងគ្រោះ ជាបុរសពោះម៉ាយ មានឈ្មោះ ឌឹម ឌៀន អាយុ៦៦ឆ្នាំ រស់នៅក្នុងភូមិ-ឃុំ ខាងលើ។ សម្មត្ថកិច្ចបានបញ្ជាក់ថាមូលហេតុដែលជនរងគ្រោះសំរេចចិត្តធ្វើអត្ថឃាតចងកសំលាប់ដោយសារតូចចិត្តខ្លួនឯងរស់នៅតែលតោលគ្មានទីពឹងម្នាក់។ចំពោះករណីទាំង២ខាងលើនេះ សម្មត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះពិតជាបានធ្វើរអត្តឃាតចងកសំលាប់ខ្លួនពិតប្រាកដមែនបន្ទាប់ពីការត្រួតពិនិត្យរួចនិងសពក៏ត្រូវបានប្រគល់ឲក្រុមគ្រួសារសាច់ញាតិយកទៅធ្វើរបុណ្បតាមប្រពៃណីរៀងខ្លួន៕ វណ្ណះ
១ថ្ងៃបុរស២នាក់សំរេចចិត្តចងក សំលាប់ខ្លួននៅក្នុងខេត្តកំពង់ចាម
...