ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនបន្ទាប់ពីពួកគេបានមានលាក់ចំពាមកៅស៊ូ ប្រើគ្រាប់ដែកនឹងស្នាប់ដៃដែក ទុកធ្វេីសកម្មភាពវាយប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ គាប់ជួនប្រទះនឹងកម្លាំងល្បាតចុះឃាត់នឹងឆែកឆេរឃេីញវត្ថុតាងជាក់ស្ដែងតែម្តង ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាឈានចូលថ្ងៃទី០៧មិថុនាឆ្នាំ២០១៥នៅចំនុច បង្គន់សាធារណះ ខាងកើតសួនកំសាន្ត ឌ្រីមលែន (ក្បែរគល់ស្ពានកោះពេជ្រ) ខណ្ឌដូនពេញ ។ លោកហួត ចាន់យ៉ារ៉ាន់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែល ឃាត់ខ្លួនមានអាវុធ(ចំពាមកៅស៊ូ)ខាងលើនេះ
ទី១ឈ្មោះ យុទ្ធ ភត្រា ភេទប្រុសអាយុ22ឆ្នាំជនជាតិខ្មែរ
ទី២ឈ្មោះ សុខ សាយ ភេទប្រុសអាយុ20ឆ្នាំជនជាតិខ្មែរ
ទី៣ឈ្មោះ វ៉ាន់ សីថា ភេទប្រុសអាយុ17ឆ្នាំជនជាតិខ្មែរ
ទី៤ឈ្មោះ សុខ ខួច ភេទប្រុសអាយុ25ឆ្នាំ ជាជនជាតិខ្មែរ មុខរបរកម្មករសំណង់កោះពេជ្រទាំងអស់ទីលំនៅការដ្នានកោះពេជ្រទាំងអស់ស្រុកកំណើតខេត្តកំពង់ឆ្នាំងទាំអស់។ លោកអធិការ បានបន្តទៀតថា នៅមុនពេលឃាត់ខ្លួន គឺកម្លាំងនគរបាលខណ្ឌដូនពេញ បានល្បាតការពារសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុះជិតមកដល់ចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យ៤នាក់ កំពុងឈរនឹងអង្គុយ ដោយមានការសង្ស័យក៏ឃាត់ខ្លួននឹងឆែកឆេរ ស្រាប់តែមាន លាក់ចំពាមកៅស៊ូ ប្រើគ្រាប់ដែកនឹងស្នាប់ដៃដែក ទុកធ្វើសកម្មភាពវាយប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ រួចបញ្ចូនមកនគរបាលប៉ុស្តិ៍ចតុមុខសួរនាំតែម្តង ។ នច្ចុប្បន្នជនសង្ស័យទាំង៤នាក់ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញចាត់ការតាមនីតិវិធី ៕ស ដារ៉ា