ថៅកែរោងចក្រកាត់ដេរ MV យឺតយ៉ាវបើកប្រាក់ខែ នាំឱ្យមានកូដកម្មពីកម្មករ

ចែករំលែក៖

ក្រុង​ប៉ោយ​ប៉ែ​ត​ ៖​ នៅ​ព្រឹ​ថ្ងៃ​ទី​៧​ ខែ​ កក្កដា​ ឆ្នាំ​២០១៥​ កម្មករ​ កម្មការិនី​ ប្រមាណ​ជាង​៤០០​នាក់​បម្រើ​ការងារ​ ក្នុង​រោងចក្រ​កាត់ដេរ​យីហោ​ MV​ ក្នុង​ តំបន់ឧស្សាហកម្ម​អូរ​នាង​ ស្ថិត​ក្នុងភូមិ​ អូរ​នាង​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ បាន​នាំ​គ្នា​ ធ្វើ​កូដកម្ម​ប្រមូលផ្ដុំ​នៅ​មុខ​រោងចក្រ​ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​បើកប្រាក់​ឈ្នួល​ ឱ្យ​ពួក​គេ​។​

​កម្មការិនី​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ បានឱ្យ​ដឹង​ថា​ ប្រាក់​ឈ្នួល​ពួក​គេ​សម្រាប់​ ខែ​៦​ ថៅកែ​រោងចក្រ​នៅ​មិន​ទាន់​បាន​បើក​ នោះ​ទេ​ ហើយ​ខាង​រដ្ឋបាល​ប្រាប់​ពួក​គេ​ ម្ដង​ថ្ងៃនេះ​ ម្ដង​ថ្ងៃ​នោះ​ដោយ​គ្មាន​ការ​ កំណត់​ទើប​ផ្ដើម​ឱ្យ​មានការ​តវ៉ា​បែប​នេះ​ ។​

​កម្មការិនី​រូប​នេះ​បាន​បញ្ជាក់​ថា​ រៀង​ រាល់​ដាច់​ខែ​ក្រុម​កម្មករ​កម្មការិនី​តែង​ តែ​បើក​ប្រាក់ខែ​បាន​ទៀងទាត់​ក៏​ប៉ុន្ដែ​ សម្រាប់​ប្រាក់ខែ​ ខែ​៦​ពួក​គេ​នៅ​មិន​ទាន់​ បាន​បើក​នោះ​ទេ​ ។​

​ទាក់ទិន​និង​ការ​តវ៉ា​ទាមទារ​បើកប្រាក់​ ឈ្នួល​ប្រចាំខែ​៦​នេះ​លោក​ ថា​ ន​ម​សាក់​ សមាន់​អ្នកគ្រប់គ្រង​តំបន់ឧស្សាហកម្ម​ អូរ​នាង​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​ ថា​ ការ​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់ខែ​ឱ្យ​ កម្មករ​កម្មការិនី​នេះ​ ដោយសារ​តែ​ខាង​ រោងចក្រ​បង្វិលប្រាក់​ពី​ធនាគារ​ពី​ហុង​ កុង​ មក​ធនាគារ​នៅ​ប្រទេស​ថៃ​ និង​ពី​ ធនាគារ​ប្រទេស​ថៃ​មក​ធនាគារ​នៅ​ ប្រទេស​កម្ពុជា​ មានការ​យឺតយ៉ាវ​។​ យ៉ាង​ ណា​ក៏​ដោយ​ខាង​រោងចក្រ​សន្យា​និង​បើក​ ប្រាក់ខែ​ឱ្យ​កម្មករ​កម្មការិនី​នៅ​រសៀល​ ម៉ោង​២​ថ្ងៃ​ដដែល​នេះ​(​ថ្ងៃ​ទី​៧​ ខែកក្កដា​ ឆ្នាំ​២០១៥)​ ។​

​គួរ​បញ្ជាក់​ថា​ នៅ​ក្នុង​ការ​ទាមទារ​ បើក​ប្រាក់ខែ​ពី​ក្រុម​កម្មករ​កម្មការិនី​ រោងចក្រ​កាត់ដេរ​យីហោ​ MV​ នេះ​មិន​ ឈាន​ដល់​មាន​អំពើ​ហិង្សា​នោះ​ទេ​ ក្រោម​ ការ​ឃ្លាំមើល​ពី​សំណាក់​អាជ្ញាធរ​និង​ សមត្ថកិច្ច​ ៕​ វ​ណ្ណា

poipet-22

poipet-52

poipet-12

poipet2

poipet-42 poipet-32

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print