បញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធប៉ុនប៉ងគាស់យក ទ្រព្យសម្បត្តិ ផ្ទះម្តាយលោកព្រះរាជ្ញារងខេត្ត កណ្តាល

ចែករំលែក៖

រាជធានីភ្នំពេញ ៖ បញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធ ប៉ុនប៉ងគាស់យក ទ្រព្យសម្បត្តិផ្ទះម្តាយព្រះ រាជអជ្ញារងខេត្តកណ្តាលទៅកាន់តុលាការ កាលពីវេលាម៉ោង ៨ និង៣០ នាទីព្រឹកថ្ងៃទី ៦ខែកក្កដា ឆ្នាំ ២០១៥។ គួររំលឹកដែរថាក្រុមចោរមានគ្នា០២នាក់បានធ្វើសកម្មភាពគាស់ផ្ទះលួច យកទ្រព្យសម្បត្តិតែមិនបាន សម្រេចហើយត្រូវប្រជាការពារសង្កាត់ភ្នំពេញថ្មីចាប់ឃាត់ខ្លួនបានម្នាក់ក្នុង ចំណោមបក្រពួកពីរនាក់ ចំណែក ម្នាក់ទៀតបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី០៤ខែកកដ្តា ឆ្នាំ២០១៥នៅចំណុចផ្ទះកើត ហេតុ ស្ថិតក្នុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ។ ជនសង្សយដែលឃាត់ខ្លួននោះ មានឈ្មោះ ជាមោកភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិន ពិត ប្រាកដ ស្នាក់នៅភូមិដមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកម្ចាស់ផ្ទះមិន ស្គាល់ឈ្មោះទេ  គ្រាន់ តែដឹងថា ជាព្រះរាជអាជ្ញារងខេត្តកណ្តាលប៉ុណ្ណោះ។ ព្រភពពីកន្លែងកើតហេតុបាន អោយដឹងថា នៅមុន ពេលកើតហេតុ គេបានលឺ សំលេងក្តុងក្តាំងនៅក្នុងផ្ទះខាងលើពេលនោះអ្នកនៅក្បែនោះសង្ស័យក៍រាយការណ៍ទៅប្រជាការពារសង្កាត់ភ្នំពេញថ្មីចុះមកពិនិត្យនៅពេល ដែលប្រជាការពារសង្កាត់មកដល់ដោយ មានសំលេងវិទ្យុទាក់នងជន សង្ស័យម្នាក់ដែលកំពុងតែយកឈើបុកទំលុះទ្វារនៅក្នុងផ្ទះបានរត់គេច ខ្លួនបាត់ចំណែកជនសង្ស័យម្នាក់ ទៀតដែលអង្គុយចាំលើ ផ្លូវមិនបានដឹងទើបកម្លាំងប្រជាការពារសង្កាត់ឃាត់ ខ្លួនបានតែម្តង។ សមត្ថកិច្ច បានបន្តថា វត្ថុតាងដក ហូតមាន ឈើមួយកំណាត់ ឧបករវែងជិតមួយម៉ែត្រ និងម៉ូត១គ្រឿង ម៉ាកហុនដា សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ1AQ-4770 ដែលពួកគេជិះ មកធ្វើសកម្មភាព។ តុង សីហា

IMG-20150707-WA0025

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print