ប្រជាពលរដ្ឋឃុំស្រែឈូកទទួល បានអណ្តូងទឹកប្រើប្រាស់ ខណៈកំពុងជួបបញ្ហាខ្វះទឹក

ចែករំលែក៖

មណ្ឌលគិរី៖ ប្រជាពលរដ្ឋក្នុងឃុំស្រែឈូក ស្រុកកែវសីមា បានសម្តែងភាព​សប្បាយរីករាយយ៉ាង​ខ្លាំង​ដែលបាន​ទទួល​អណ្តូង​ស្នប់សំរាប់ប្រើប្រាស់ ខណៈស្រុកនេះកំពុងជួបបញ្ហាខ្វះទឹក។ អណ្តូងទាំងនោះ​ត្រូវបាន អភិបាល​ ខេត្តមណ្ឌលគិរី ឯក ឧត្តមអេង ប៊ុនហ៊ាង ចុះទៅសម្ពោធដាក់​អោយ​ប្រើ​ប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ៦ ខែកក្កដានេះ ដោយមានការអញ្ជើញ​ចូលរួម ពីមន្ត្រីរាជការ​ កម្លាំង​សម្ថកិច្ចនគរ​បាល​ និង​អាវុធហត្ថផងដែរ។

លោកឡុង វិបុល អភិបាលក្រុងសែនមនោរម្យ ដែលជាអ្នករៀបចំកម្មវិធី បានអោយដឹងថា អណ្តូង​ដែលសម្ពោធនាពេលនេះ ចំនួន៩អណ្តូង ដែលជាជំនួយពី ក្រុមហ៊ុន រើនេសង់ មីនើរ៉ល់​ ខែមបូឌា លីមិតធីត​ តាមរយៈឯកឧត្តមអភិបាល ខេត្តមណ្ឌលគិរី។ ក្រៅពីអណ្តូងក្រុមហ៊ុននេះក៏ បានជួយកសាង មណ្ឌលសុខភាព មួយន្ថែមទៀត ដែលនឹងបើកការដ្ឋានសាង សង់ក្នុងពេលឆាប់ៗនេះផងដែរ។

មានប្រសាសន៍ផ្តាំផ្ញើរ ក្នុងឳកាសនោះ អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម អេង ប៊ុនហ៊ាង បាន ជម្រុញអោយ ប្រជាពលរដ្ឋ មានការកែច្នៃក្នុងការ ចិញ្ចឹមសត្វ ដាំដុះ ដំណាំរួមផ្សំផ្សេងៗ នៅក្នុងភូមិ ជាលក្ខណៈគ្រួសារ ដើម្បីរកចំណូលបន្ថែម ក្រៅពីចំការដំាណាំ ប្រសើរ​ជាងទុកដីនៅ​ទំនេរចោល។

DSC00241

DSC00243

...

DSC00247

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print