Facebook សម្ដេចពញាចក្រី ហេង សំរិន ត្រូវបានជនអនាមិកលួចយកគ្រប់គ្រង

ចែករំលែក៖

ភ្នំពេញ៖  មន្ដ្រីខុទ្ទកាល័យរបស់សម្ដេចពញាចក្រី ហេង សំរិន បានប្រាប់បណ្ដាញសារព័ត៌មាន​នៅរសៀល​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨នេះថា «ទំព័រ Facebook​ របស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃកម្ពុជា ដែលមានឈ្មោះថា «Samdech Heng Samrin, President of The National Assembly» ​ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រងបាត់ហើយ» ។

មន្ដ្រីខុទ្ទកាល័យរបស់សម្ដេច ហេង សំរិន បានប្រកាសមិនទទួលស្គាល់រាល់ព័ត៌មានទាំងឡាយណា ដែល​ត្រូវបានជនអនាមិកបង្ហោះលើទំព័រ Facebook មួយនេះតទៅទៀតឡើយ ។ សូមប្រកាសថ្កោលទោស​យ៉ាងខ្លាំងខ្លាបំផុត ចំពោះទង្វើដ៏ខ្មៅងងឹតដែលបាន Hack Facebook របស់ថ្នាក់ដឹកនាំកំពូលបែបនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print