ខេត្តស្វាយរៀង ៖ នៅថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៨ លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង រួមដំណើរជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ កីចក ស្ថិតក្នុងខេត្តស្វាយរៀង ។
ដំណើរចុះពិនិត្យប្រព័ន្ធធារាសាស្ត្រខាងលើធ្វើឡើងតាមការណែនាំនិងទទួលបានបទបញ្ជាពីលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ។
សូមបញ្ជាក់ផងដែរថា ដោយពិនិត្យឃើញសក្តានុពលទឹកដ៏ធំរបស់ប្រព័ន្ធធារាសាស្ត្រ កីចក នាពេលខាងមុខ ក្រសួងធនធានទឹក និងឧតុនិយម គ្រោងនឹងទាញយកទឹកបន្ថែមពីប្រព័ន្ធនេះទៅផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ពិសេសក្រុងបាវិត ស្រុកកំពង់រោទ៍ និងស្រុកស្វាយទាប ៕
...