លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកដឹកនាំមន្ត្រីចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ «កីចក» ស្ថិតក្នុងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៨ លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេក​ទេស បានដឹកនាំមន្ត្រីបច្ចេក​ទេស​របស់ក្រសួង រួមដំណើរជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ កីចក ស្ថិតក្នុងខេត្តស្វាយរៀង ។

ដំណើរចុះពិនិត្យប្រព័ន្ធធារាសាស្ត្រខាងលើធ្វើឡើងតាមការណែនាំនិងទទួលបានបទបញ្ជាពីលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ។

សូមបញ្ជាក់ផងដែរថា ដោយពិនិត្យឃើញសក្តានុពលទឹកដ៏ធំរបស់ប្រព័ន្ធធារាសាស្ត្រ កីចក នាពេលខាងមុខ ក្រសួងធនធានទឹក និងឧតុនិយម គ្រោងនឹងទាញយកទឹកបន្ថែម​ពីប្រព័ន្ធនេះទៅផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃជូនបងប្អូនប្រជា​ពលរដ្ឋនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ពិសេសក្រុងបាវិត ស្រុកកំពង់រោទ៍ និងស្រុកស្វាយទាប ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print