ខេត្តកំពង់ចាម ៖ កម្លាំងជំនាញព្រហ្មទណ្ឌ បានចុះបង្រ្កាបល្បែងសុីសងបញ្ជល់សត្វមាន់និងអាប៉ោង ចំណែកអ្នកលេងរត់គេចខ្លួនអស់ ។ ការ បង្ក្រាបធ្វើឡើងនៅវេលាម៉ោង១២និង៥នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចទីទួលលំនៅឋានចាស់ស្ថិតក្នុងភូមិកប្បាស់ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានអោយដឹងថា ទីតាំងបនល្បែងស៊ីសខាងលើនៅខាងក្រោយផ្ទះរបស់ឈ្មោះហួន.ហុីនភេទស្រី អាយុ៣៨ឆ្នាំស្ថិតក្នុងភូមិកប្បាស់.ឃុំខ្វិតធំ.ស្រុកព្រៃឈរ ។ពេលកំលាំងចុះទៅដល់ត្រូវបានក្រុមអ្នកលេងរត់គេចខ្លួនបាត់អស់។
ក្រោយបង្ក្រាប សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖
1.ជញ្ជីងថ្លឹងមាន់១
2.ស្កុតមិនទាន់ប្រើ២០ដុំ
3.ដបទឹកជាសញ្ញាបង្គោល
ក្រហម,ខៀវ ចំនួន៥ដប
4.ស្បែកជើង២គូ
5.ថង់ប្លាស្ទិចដាក់ដីទ្រចានអាប៉ោង1
6.កំព្រងច្រកមាន់១
7.ម៉ូតូចំនួន៥គ្រឿងម៉ាកសង់១ ហ្សូមម័រ១,ម៉ាកវ៉េវ៣គ្រឿង
8.កាបូបស្ពាយ១ក្នុងនោះមានមេអាប៉ោង១ និងលុយរៀលចំនួ
ន122600(មួយសែនពីរមុឺនពីរពាន់ប្រាំមួយរយ)រៀល។
មធ្យោបាយនិងវត្ថុតាងខាងលើបានយកមករក្សាទុកនៅអធិការដ្ធានដើម្បីស្រាវជ្រាវ៕ វណ្ណៈ